វណ្ណកម្មជាង ២០០ ឈ្នះរង្វាន់និពន្ធ និងផ្សព្វផ្សាយ វប្បធម៌ និងសារព័ត៌មាន

(VOVWORLD) - គណមេប្រយោគបានប្រគល់ រង្វាន់ពិសេសចំនួន ២ រង្វាន់; រង្វាន់ ថ្នាក់ A ចំនួន ១១ រង្វាន់ ; រង្វាន់ ថ្នាក់ B ចំនួន ៤២ រង្វាន់ ; រង្វាន់ ថ្នាក់ C ចំនួន ៧៤  និងរង្វាន់លើកទឹកចិត្តចំនួន ៩៩ រង្វាន់
វណ្ណកម្មជាង ២០០ ឈ្នះរង្វាន់និពន្ធ និងផ្សព្វផ្សាយ វប្បធម៌ និងសារព័ត៌មាន - ảnh 1 ពិធីប្រគល់រង្វាន់និពន្ធ និងផ្សព្វផ្សាយវណ្ណកម្មវប្បធម៌ សិល្បៈ និងសារព័ត៌មានក្រោមប្រធានបទ “ សិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ រចនាបទហូជីមិញ”

នាយប់ថ្ងៃទី ១៣ ខែឧសភា នៅទីក្រុងហាណូយ គណកម្មធិការឃោសនាអប់រំមជ្ឈឹមបានរួមសហការជាមួយក្រសួង ស្ថាប័ន អង្គភាពថ្នាក់មជ្ឈឹមនានា និងទីក្រុងហាណូយរៀបចំពិធីប្រគល់រង្វាន់និពន្ធ និងផ្សព្វផ្សាយវណ្ណកម្មវប្បធម៌ សិល្បៈ និងសារព័ត៌មានក្រោមប្រធានបទ “ សិក្សារៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ រចនាបទហូជី មិញ” សម្រាប់ដំណាក់កាល ២០១៨- ២០២០ ។

បន្ទាប់ពីរយៈពេល ២ ឆ្នាំនៃការរៀប ចំមក មានស្នាដៃ ឯកសារ ស្នាដៃផ្សព្វផ្សាយ ប្រមាណ ៦ ពាន់  របស់អ្នកនិពន្ធ ក្រុមអ្នកនិពន្ធ សមូហភាព បុគ្គលនៅក្នុង និង ក្រៅប្រទេស និងរបស់អ្នកនិពន្ធជនជាតិបរទេសបានចូលរួមការប្រឡងនេះ។ តំណាងគណមេត្រយោគនៃរង្វាន់ សាស្រ្តា ចារ្យរង បណ្ឌិត Nguyen The Ky អគ្គនាយកវិទ្យុ វិទ្យុសម្លេងវៀតណាម; ប្រធានគណៈកម្មាធិការទ្រឹស្តី ទិតៀនអក្សរសាស្ត្រ  សិល្បៈមជ្ឈឹម និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹក នាំរង្វាន់បានសង្កត់ធ្ងន់ថា៖ “អក្សរសាស្ត្រសិល្បៈ ឬ សារព័ត៌មានគឺជាផលិតផលនៃយុគសម័យ។ នៅពេលយើងកាន់តែនៅស្និទ្ធិជិតជាមួយអ៊ុំហូជីមិញថែមទៀត គឺអារម្មណ៍របស់សិល្បៈករលើវិស័យកាសែតកាន់តែមានភាពស្មោះត្រង់ ហើយកាន់តែមានអត្ថន័យជ្រាលជ្រៅជាងមុន។ ពោលគឺសិល្បៈករនានា មិនត្រឹមតែធ្វើការស្វើចសរសើរលោកអ៊ុំហូជីមិញបណ្ណោះទេ ថែមទាំងលើកតម្កើងគំរូ ដែលបានសិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ រចនាបទរបស់លោកអ៊ុំទៀតផង។ ស្នាដៃដែលទទួលបានរង្វាន់ក្នុងការប្រឡងលើកនេះ បានដើរតាមទិសដៅនេះ ហើយទទួលបានជោគជ័យគួរឲ្យកត់សម្គល់ផងដែរ”។

គណមេប្រយោគបានប្រគល់ រង្វាន់ពិសេសចំនួន ២ រង្វាន់; រង្វាន់ ថ្នាក់ A ចំនួន ១១ រង្វាន់ ; រង្វាន់ ថ្នាក់ B ចំនួន ៤២ រង្វាន់ ; រង្វាន់ ថ្នាក់ C ចំនួន ៧៤  និងរង្វាន់លើកទឹកចិត្តចំនួន ៩៩ រង្វាន់ ចំពោះស្នាដៃ សំណង់ បុគ្គល លើផ្នែកនិពន្ធជាដើមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ