វៀតណាម ដឹកនាំកិច្ចប្រជុំក្រុមការងាររបស់ក្រុមប្រឹក្សាសន្តិសុខអំពីបណ្ដាតុលាការអន្តរជាតិ

(VOVWORLD) - នាថ្ងៃទី៣ មិថុនា លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុម បេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិ ប្រធានក្រុមការងារក្រៅ ផ្លូវការរបស់ក្រុមប្រឹក្សាសន្តិសុខអំពីបណ្ដាតុលាការអន្តរជាតិ បានដឹកនាំនៃកិច្ចប្រជុំដើមដំបូងក្នុងឆ្នាំ២០២០របស់ក្រុមនេះតាមប្រព័ន្ធវីដេអូ។
វៀតណាម ដឹកនាំកិច្ចប្រជុំក្រុមការងាររបស់ក្រុមប្រឹក្សាសន្តិសុខអំពីបណ្ដាតុលាការអន្តរជាតិ - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិ (រូបថត៖ TTXVN)

ថ្លែងនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានចែករំលែក ថា វៀតណាមមានកិត្តិយសដោយបានធ្វើជាប្រធានក្រុមការងារនេះរួមជា មួយស្ថាប័នក្រោមឱវាទក្រុមប្រឹក្សាសន្តិសុខចំនួន២ ផ្សេងទៀត តាមនោះ ចែករំលែកការទទួលខុសត្រូវរបស់សមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ព្រមទាំងអះអាងនូវការសន្យាស្ដីពីការជំរុញលទ្ធិពហុភាគីនិយម ធម្ម នុញ្ញនិងច្បាប់អន្តរជាតិផងដែរ។

គួរជម្រាបថា ក្រុមការងារក្រៅផ្លូវការអំពីបណ្ដាតុលាការអន្តរជាតិជា ស្ថាប័នក្រោមឱវាទក្រុមប្រឹក្សាសន្តិសុខដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០០។ នាបច្ចុប្បន្ន វៀតណាមជាប្រធាននៃស្ថាប័នក្រោមឱវាទក្រុមប្រឹក្សា សន្តិសុខចំនួន៣អង្គភាព រួមមាន ក្រុមការងារ គណៈកម្មការទទួលបន្ទុក បញ្ហាស៊ូដង់ខាងត្បូងនិងគណៈកម្មការទទួលបន្ទុកបញ្ហាលីបង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ