វៀតណាម - ណូវែលហ្សេឡង់អនុវត្តយន្តការសហប្រតិបត្តិការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់

(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ ខែកក្កដា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភា វៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានរដ្ឋសភានូវែលហ្សេឡង់ លោក Travor Mallard។

វៀតណាម - ណូវែលហ្សេឡង់អនុវត្តយន្តការសហប្រតិបត្តិការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់ - ảnh 1ប្រធានរដ្ឋសភា វៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានរដ្ឋសភានូវែលហ្សេឡង់ លោក Travor Mallard

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីររូបបានវាយតម្លៃខ្ពស់ ចំពោះការដែល នាយករដ្ឋមន្រ្តីវៀតណាមនិងនាយករដ្ឋមន្រ្តីនូវែលហ្សេឡង់ បានធ្វើជា សហប្រធាននៃកិច្ចពិភាក្សាជាន់ខ្ពស់តាមអ៊ិនធឺរណែត កាលពីមួយសប្តាហ៍មុន ជាពិសេស ការដែលប្រទេសទាំងពីរ បានប្រកាសលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ  ក្នុងឱកាស ខួបលើកទី ៤៥ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងណូវែលហ្សេឡង់ (១៩ មិថុនា ១៩៧៥ - ១៩ មិថុនា ២០២០) ព្រមទាំងបានចាត់ទុកថា ការលើកកម្ពស់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ បានបើកចេញទំព័រថ្មី បង្កើតក្របខ័ណ្ឌនិងកម្លាំងចលករថ្មី ដើម្បីកិច្ចសហប្រតិបត្តិការទ្វេភាគីនេះកាន់តែស៊ីជម្រៅថែមទៀត។

ស្តីពីអាទិភាពរបស់វៀតណាម នៅពេលដែលប្រទេសទាំងពីរបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានបង្ហាញនូវបំណងចង់ឲ្យប្រទេសទាំងពីរបន្តជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។ យ៉ាងណាមិញ រដ្ឋសភាវៀតណាមនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភានូវែលហ្សេឡង់ ដើម្បីអនុវត្តន៍ជាក់ស្តែងសេចក្តីថ្លែងការណ៍រួមស្តីពីភាពជាដៃគូយុទ្ធសាស្ត្រ ដែលក្នុងនោះ ភាគីទាំងពីរបានប្តេជ្ញាបង្កើនការផ្លាស់ប្តូរទ្វេភាគីក៏ដូចជាបង្កើនច្ចសហប្រតិបត្តិការក្នុងវេទិកាសភាពហុភាគីនានា ។

ចំណែកឯបញ្ហាអន្តរជាតិ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអះអាងថា គោលនយោបាយរបស់អាស៊ាននិងវៀតណាម គឺដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ១៩៨២ (UNCLOS ១៩៨២) ព្រមទាំងចង់ឲ្យប្រទេសនូវែលហ្សេឡង់បន្តគាំទ្រគោលជំហររបស់អាស៊ាននិងវៀតណាមលើបញ្ហានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ