វៀតណាម - តង់ហ្សានី​ឆ្ពោះទៅរកទំនាក់​ទំនងទ្វេភាគី​ប្រកបដោយមិត្តភាពរឹងមាំ ជាក់ស្ដែង និងមានប្រសិទ្ធភាពជាង

(VOVWORLD) - ឯកអគ្គរដ្ឋទូត Nguyen Kim Doanh បានអះអាងថា វៀតណាមនិងតង់ហ្សានីមានលក្ខណៈស្រដៀងគ្នាជាច្រើន ដូច្នេះប្រទេសទាំងពីរបាននិងកំពុងសហការគ្នា ចែករំលែក និងរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម។
វៀតណាម - តង់ហ្សានី​ឆ្ពោះទៅរកទំនាក់​ទំនងទ្វេភាគី​ប្រកបដោយមិត្តភាពរឹងមាំ ជាក់ស្ដែង និងមានប្រសិទ្ធភាពជាង - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅតង់ហ្សានី លោក Nguyen Kim Doanh (រូបថត៖ TTXVN)

ចាប់តាំងពីពេលបង្កើតទំនាក់ទំនងការទូតកាលពី៥៥ ឆ្នាំមុន រហូតមកដល់ពេលនេះ ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាង វៀតណាមនិងតង់ហ្សានីកំពុងឆ្ពោះទៅរកអនាគតនៃកិច្ច សហប្រតិបត្តិការដ៏ល្អប្រសើរ និងរឹងមាំជាង។ នោះគឺជាការបញ្ជាក់របស់ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅតង់ហ្សានី លោក Nguyen Kim Doanh ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាននៃប្រទេសសាមី ក្នុងឱកាសរំលឹកខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាមនិងតង់ហ្សានី (១៤ ខែកុម្ភៈ ឆ្នាំ ១៩៦៥ - ១៤ ខែកុម្ភៈ ឆ្នាំ ២០២០) ។ ) ។

ឯកអគ្គរដ្ឋទូត Nguyen Kim Doanh បានអះអាងថា វៀតណាមនិងតង់ហ្សានីមានលក្ខណៈស្រដៀងគ្នាជាច្រើន ដូច្នេះប្រទេសទាំងពីរបាននិងកំពុងសហការគ្នា ចែករំលែក និងរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម។

ទាក់ទងទៅនឹងលទ្ធភាពរបស់ប្រទេសវៀតណាមក្នុងការវិនិយោគសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅតង់ហ្សានីនោះ ឯកអគ្គរដ្ឋទូត លោក Nguyen Kim Doanh បានឲ្យដឹងថា ស្ថានទូតជានិច្ចកាលលើកទឹកចិត្តដល់ក្រុមហ៊ុនវៀតណាមមកវិនិយោគ និងសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅប្រទេសសាមី។ ជាក់ស្ដែង ខ្សែសង្វាក់កែច្នៃគ្រាប់ស្វាយចន្ទីជាច្រើន ដែលផលិតនៅ វៀតណាម ត្រូវបានគេបញ្ជាទិញ តំឡើង និងដំណើរការនៅប្រទេសតង់ហ្សានីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ