វៀតណាម ថៃ ហ្វីលីពីន មីយ៉ាន់ម៉ា បេក្ខភាពដ៏ភ្លឺស្វាងសម្រាប់ជើងឯកបាល់ទាត់នារី

(VOVWORLD) - វិញ្ញាសាកីឡាបាល់ទាត់នារីស៊ីហ្គេមលើកទី៣១ មានក្រុមចូលរួមចំនួន ៧ រួមមាន៖ វៀតណាម ហ្វីលីពីន កម្ពុជា (ពូល A); ថៃ មីយ៉ាន់ម៉ា សិង្ហបុរី ឡាវ (ពូល B)។ 
វៀតណាម ថៃ ហ្វីលីពីន មីយ៉ាន់ម៉ា បេក្ខភាពដ៏ភ្លឺស្វាងសម្រាប់ជើងឯកបាល់ទាត់នារី - ảnh 1គ្រូបង្វឹកក្រុមបាល់ទាត់នារីវៀតណាម Mai Duc Chung រូបថត៖ Anh Tuan/TTXVN

នាថ្ងៃទី ៨ ឧសភា នៅទីក្រុង Cam Pha ខេត្ត Quang Ninh (ទីកន្លែងប្រកួតកីឡាបាល់ទាត់នារី) គណៈ កម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ បានរៀបចំសន្និសីទសារព័ត៌មានមុនការប្រកួតកីឡាបាល់ទាត់នារីស៊ីហ្គេម លើកទី៣១។ វិញ្ញាណសារកីឡាបាល់ទាត់នារី ស៊ីហ្គេមលើកទី៣១ មានក្រុមចូលរួមចំនួន ៧ រួមមាន៖ វៀតណាម ហ្វីលីពីន កម្ពុជា (ពូល A); ថៃ មីយ៉ាន់ម៉ា សិង្ហបុរី ឡាវ (ពូល B)។ ការប្រកួតវគ្គចែកពូលនឹងលេងចាប់ពីថ្ងៃទី ៩ ដល់ ១៥ ខែឧសភា។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ និង២១ ខែឧសភា។ ការប្រកួតបើកឆាកគឺការប្រកួតរវាងក្រុមហ្វីលីពីននិងកម្ពុជា ដែលចាប់ផ្ដើមនៅម៉ោង ១៩:០០ ថ្ងៃទី ៩ ខែឧសភា។ ធ្វើការវាយតម្លៃលើការប្រកួតនេះ គ្រូបង្វឹកបានមានប្រសាសន៍ថា នេះជាការប្រកួតដ៏សំខាន់មួយ ជាឱកាសសម្រាប់កីឡាករ ក្នុងការប្រជែងជាមួយក្រុមខ្លាំងៗ ជាពិសេសសម្រាប់កីឡាករ-កីឡាការិនី ដែលធ្លាប់បានចូលរួមជាលើកដំបូងក្នុងការប្រកួតកីឡាស៊ីហ្គេម។

ប្រធានគ្រូបង្វឹកក្រុមបាល់ទាត់នារីវៀតណាម Mai Duc Chung បានសង្កត់ធ្ងន់ថា៖ គោលដៅរបស់ក្រុមនារីវៀតណាមគឺខិតខំសម្រេចបានលទ្ធផលខ្ពស់បំផុត។ គ្រូបង្វឹកនៃក្រុមដែលចូលរួមបាននិយាយថា នាពេលបច្ចុប្បន្ននេះ វៀតណាមជាក្រុមខ្លាំងមួយ ដែលប្រកួតប្រជែងប្រកបដោយវិជ្ជាជីវៈនៅក្នុងតំបន់អាស៊ី-អាគ្នេយ៍ រួមជាមួយនឹងក្រុមហ្វីលីពីន ថៃ និងក្រុមមីយ៉ាន់ម៉ា ជាបេក្ខភាពដ៏ភ្លឺស្វាងសម្រាប់ជើងឯក៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ