វៀតណាម និងអារ៉ាប៊ីសាអ៊ូឌីតពិភាក្សាអំពីស្ថានភាព និង​វិធានការ​ជំរុញ​ទំនាក់​ទំនងរវាងទ្វេភាគី

(VOVWORLD) - នាថ្ងៃទី ២៣ ខែកញ្ញា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសលោក Pham Binh Minh បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ ព្រះរាជបុត្រ Faisal bin Farhan Al Saud រដ្ឋមន្រ្តីការបរទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីពិភាគ្សាអំពីវិធានការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។
វៀតណាម និងអារ៉ាប៊ីសាអ៊ូឌីតពិភាក្សាអំពីស្ថានភាព និង​វិធានការ​ជំរុញ​ទំនាក់​ទំនងរវាងទ្វេភាគី - ảnh 1 ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ការបរទេសលោក Pham Binh Minh (រូបថត៖ Trung Hieu / baoquocte.vn)

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ការបរទេសលោក Pham Binh Minh បានអះអាងថា វៀតណាមជានិច្ចកាលគោរព ហើយមានគោលបំណងចង់ពង្រីកទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពលើគ្រប់វិស័យជាមួយអារ៉ាប៊ីសាអូឌីតថែមទៀត។ រដ្ឋមន្រ្តីទាំងពីររូបបានវាយតម្លៃខ្ពស់ចំពោះការដែល ថ្នាក់ដឹកនាំក្រសួងការបរទេសនៃប្រទេសទាំងពីរបានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាប្រចាំ ដើម្បីពិភាក្សាអំពីបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា ហើយចាត់ទុកថានេះគឺជាសក្ខីភាពនៃទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អប្រសើររវាង ក្រសួងការបរទេសនៃប្រទេសទាំងពីរនិយាយដោយឡែក និងរវាងប្រទេសទាំងពីរនិយាយរួម។ រដ្ឋមន្រ្តីទាំងពីររូបបានសង្កត់ធ្ងន់ថា ភាគីទាំងពីរចាំបាច់ត្រូវពង្រឹងថែមទៀតនូវទំនាក់ទំនងទ្វេភាគីលើវិស័យនយោបាយ សេដ្ឋកិច្ច វិនិយោគ និងទេសចរណ៍ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព ក្នុងតំបន់ និងនៅលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ