វៀតណាម៖ មានករណីឆ្លង Covid-19 ចំនួន១នាក់បន្ថែមទៀតដែលវិលត្រឡប់មកពីបរទេស

(VOVWORLD) - ករណីឆ្លង ជំងឺទី ៣២៨ ជាកុម៉ារា អាយុ១ឆ្នាំ ដែលធ្វើដំណើរតាមជើងហោះហើរ VN0062 ពីរុស្ស៊ីវិលត្រឡប់មកព្រលានយន្តហោះ Van Don ហើយត្រូវបាន ដាក់ឲ្យនៅដាច់ដោយឡែកបន្ទាប់ពីចូលវៀតណាមភ្លាមៗ ហេតុដូច្នេះមិន មានលទ្ធភាពឆ្លងជំងឺចេញទៅសហគមន៍បានឡើយ។

គណៈកម្មការជាតិដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 បានជូនដំណឹងថា គិតដល់វេលាម៉ោង៦ព្រឹកថ្ងៃទី៣០ ឧសភា វៀតណាម បានកត់ត្រាករណីឆ្លង Covid-19 ថ្មីចំនួន១ករណីបន្ថែមទៀត។ ករណីឆ្លង ជំងឺទី ៣២៨ ជាកុម៉ារា អាយុ១ឆ្នាំ ដែលធ្វើដំណើរតាមជើងហោះហើរ VN0062 ពីរុស្ស៊ីវិល ត្រឡប់មកព្រលានយន្តហោះ Van Don ហើយត្រូវបាន ដាក់ឲ្យនៅដាច់ដោយឡែកបន្ទាប់ពីចូល វៀតណាមភ្លាមៗ ហេតុដូច្នេះមិន មានលទ្ធភាពឆ្លងជំងឺចេញទៅសហគមន៍បានឡើយ។

គួរបញ្ជាក់ថា គិតពីវេលាម៉ោង៦ថ្ងៃទី១៦ មេសា រហូតដល់ វេលាម៉ោង ៦ ថ្ងៃទី៣០ ឧសភា វៀតណាមបានឆ្លងកាត់រយៈពេល៤៤ថ្ងៃហើយដែល មិនកត់ត្រាករណីឆ្លង Covid-19 ណាមួយនៅក្នុងសហគមន៍ឡើយ។ មាន អ្នកជំងឺ Covid-19 ចំនួន២៧៩/៣២៨នាក់ ត្រូវបានព្យាបាលជាសះស្បើយ ហើយគ្មានករណីស្លាប់ណាមួយឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ