វៀតណាម - មីយ៉ាន់ម៉ាខិតខំលើកទំហំពាណិជ្ជកម្មទ្វេភាគីឡើង ១ ពាន់លានដុល្លារអាមេរិក

(VOVWORLD) -នាថ្ងៃទី ១២ ខែមិនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minhនិងរដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការអន្តរជាតិ មីយ៉ាន់ម៉ាលោក U Kyaw Tin បានអញ្ជើញធ្វើ ជាសហអធិបតីក្នុង សម័យប្រជុំ លើកទី ៩ គណៈកម្មាធិការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម - មីយ៉ាន់ម៉ា។
វៀតណាម - មីយ៉ាន់ម៉ាខិតខំលើកទំហំពាណិជ្ជកម្មទ្វេភាគីឡើង ១  ពាន់លានដុល្លារអាមេរិក - ảnh 1 ទិដ្ឋភាពនៃសម័យប្រជុំ (រូបថត៖ vnanet.vn)

នៅក្នុងសម័យប្រជុំនេះ ភាគីទាំងពីរបានឯកភាពគ្នាបង្កើតយន្តការសន្ទនា គោលនយោបាយការពារជាតិឆ្នាំ២០១៩ ឲ្យបានឆាប់ៗ បង្កើនកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងចរចា ចុះហត្ថលេខាលើ កិច្ចព្រមព្រៀង ស្តីពីការជួយឧបត្ថម្ភគ្នាទៅវិញទៅមក លើបញ្ហាព្រហ្មទណ្ឌឲ្យបានឆាប់ៗ សហការដោះស្រាយបញ្ហាសន្តិសុខក្រៅប្រពៃណី។ ភាគីទាំងពីរមានជំនឿជាក់ថា នឹងទទួលបានគោលដៅលើកទំហំពាណិជ្ជកម្មទ្វេភាគីឡើង ១ ពាន់លានដុល្លារអាមេរិកនាពេលឆាប់ៗខាងមុខ។

ភាគីទាំងពីរបានឯកភាពគ្នារក្សា និងជម្រុញសន្តិភាព  សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅលើសមុទ្រខាងកើត គោរពច្បាប់អន្តរជាតិ ជាពិសេសគឺ UNCLOS ១៩៨២ ដោះស្រាយជម្លោះដោយសន្តិវិធី មិនធ្វើយោធូបនីយកម្ម អនុវត្តន៍ សេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និង កសាងក្រមប្រតិបត្តិ របស់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយភាពជាក់ស្ដែង និងប្រសិទ្ធភាព។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរមតិយ៉ាងទូលំទូលាយ ហើយឯកភាពគ្នានឹងបន្តរួមសហការគ្នា និងគាំទ្រគ្នាទៅវិញទៅមកនៅបណ្ដាវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសគឺក្នុងក្របខ័ណ្ឌអាស៊ាន និង អង្គការសហប្រជាជាតិ និងកិច្ចសហប្រតិបត្តិការអនុតំបន់ ACMECS  CLMV  GMS  EWEC ។

ចំណែកឯ រដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការអន្តរជាតិ មីយ៉ាន់ម៉ាលោក U Kyaw Tai ក៏បានអះអាងនូវការគាំទ្រចំពោះវៀតណាមក្នុងឋានៈជាប្រធានអាស៊ាន ឆ្នាំ២០២០ សំដៅជំរុញដំណើរការកសាងសហគមន៍អាស៊ាន ពង្រឹងសាមគ្គីភាព លើកម្ពស់តួនាទីរបស់អាស៊ានក្នុងរចនាសម្ព័ន្ធតំបន់ ព្រមទាំងអះអាងសារជាថ្មីថាមីយ៉ាន់ម៉ាគាំទ្រវៀទណាមឈរឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០ ២០២១។

បញ្ចប់សម័យប្រជុំលើកនេះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងរដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការអន្តរជាតិ មីយ៉ាន់ម៉ាលោក U Kyaw Tin បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចព្រមព្រៀង ហើយឯកភាពគ្នាថា នឹងរៀបចំសម័យប្រជុំលើកទី ១០ នៃ គណៈកម្មាធិការចម្រុះស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគីនៅមីយ៉ាន់ម៉ានាឆ្នាំ២០២១ ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ