វៀតណាម - ឡាតវីបានបង្កើនទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ

(VOVWORLD) -លោក Pham Binh Minh មានបំណងចង់ឲ្យទទួលបាននូវការគាំទ្រនិងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីប្រទេសឡាតវីក្នុងរយៈពេលដែលវៀតណាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១។
វៀតណាម - ឡាតវីបានបង្កើនទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ  - ảnh 1 ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងរដ្ឋមន្ត្រីការបរទេសឡាវី លោក Edgars Rinkevics

តាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh រដ្ឋមន្ត្រីការបរទេសឡាវី លោក Edgars Rinkevics បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១៧ដល់ថ្ងៃ១៧ ខែមេសា។

នៅក្នុងជំនួបពិភាក្សានាថ្ងៃទី ១៧ ខែកក្កដា ភាគីទាំងពីរបានឯកភាពគ្នាបង្កើតលក្ខណៈងាយស្រួលក្នុងការនាំចេញទំនិញរបស់ វៀតណាមដូចជាកសិ -រុក្ខ-ជលផល វាយនភ័ណ្ឌ ស្បែកជើង ផលិតផលធ្វើពីផ្តៅ ឫស្សីនិងឈើជាដើមឈានចូលក្នុងទីផ្សារឡាតវី និងបណ្តាប្រទេស Bantic ក៏ដូចជាមុខទំនិញដែលឡាតវីមានប្រៀបខ្លាំង ដូចជាបច្ចេកវិទ្យាបៃតង កែច្នៃម្ហូបអាហារ និងផលិតឧបករណ៍គ្រឿងម៉ាស៊ីន ឲ្យមានឱកាសឈានចូលក្នុងទីផ្សារវៀតណាមវិញផងដែរ។ ទន្ទឹមនឹងនេះលោក Edgars Rinkevics បានអះអាងនូវការគាំទ្ររបស់ខ្លួនក្នុងការជំរុញកិច្ចព្រមព្រៀងទាំងពីរដូចពោលខាងលើនេះឱ្យទទួលបាននូវការផ្តល់សច្ចាប័ននិងអនុវត្តឲ្យបានឆាប់ៗ ដើម្បីរួមចំណែកនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ទំនាក់ទំនងពាណិជ្ជកម្ម- វិនិយោគ រវាងវៀតណាម - ឡាតវី។ រីឯខ្លួនវិញ លោក Pham Binh Minh មានបំណងចង់ឲ្យទទួលបាននូវការគាំទ្រនិងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ពីប្រទេសឡាតវីក្នុង រយៈ ពេលដែលវៀតណាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ