វៀតណាម-ឡាវឯកភាពបំពេញបន្ថែមខ្លឹមសារថ្មីដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី
(VOVWORLD) - នេះគឺជាលទ្ធផលនៃជំនួបពិភាក្សាការងាររវាងលោកអគ្គលេខាបក្ស តូ ឡឹម និងលោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ ថងលូន ស៊ីស៊ូលីត ដែលបានធ្វើឡើងនាព្រឹក ថ្ងៃទី ១ ខែធ្នូ នៅរដ្ឋធានីវៀងចន្ទន៍។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ ថងលូន ស៊ីស៊ូលីត អញ្ជើញជាអធិបតីក្នុងពិធីទទួល បដិសណ្ឋារកិច្ចជាផ្លូវការជូនចំពោះលោកអគ្គលេខាបក្ស តូ ឡឹម និងភរិយា ព្រមទាំង គណៈប្រតិភូជាន់ខ្ពស់នៃបក្សនិងរដ្ឋវៀតណាម។ (រូបថត៖ VOV) |
កិច្ចពិភាក្សានេះបានប្រព្រឹត្តទៅបន្ទាប់ពីពិធីទទួល
បដិសណ្ឋារកិច្ចជាផ្លូវការជូនចំពោះលោកអគ្គលេខាបក្ស តូ ឡឹម និងភរិយា ព្រមទាំង
គណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋវៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅ
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានឯកភាពគ្នាធ្វើឲ្យស៊ីជម្រៅថែមទៀតនូវ
ទំនាក់ទំនងទ្វេភាគីដោយបំពេញបន្ថែមនូវខ្លឹមសារថ្មីៗ នោះគឺ៖ "មិត្តភាពមហិមារ សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ភាពស្អិតរមួតយុទ្ធសាស្ត្រ"។ នេះគឺជាការអះអាងនូវចក្ខុវិស័យរួម ផលប្រយោជន៍យុទ្ធសាស្ត្រដែល
ប្រទាក់ក្រឡាគ្នា និងទិសដៅរួមដំណើរគ្នាយ៉ាងយូរអង្វែង ដើម្បីគោលដៅអភិវឌ្ឍ
ប្រកបដោយចីរភាព ខ្លួនទីពឹងខ្លួន និងវិបុលភាពរួមរបស់ប្រជាជាតិទាំងពីរ។
ភាគីទាំងពីរបានឯកភាពលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិ
សុខ សម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកក្នុងការឆ្លើយតបទៅនឹង
បញ្ហាប្រឈមសន្តិសុខកាន់តែចម្រុះ និងស្មុគស្មាញ; ផ្សាភ្ជាប់សន្តិសុខ និងការពារ
ជាតិជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
ជំនួបពិភាក្សាការងារទ្វេភាគី។ (រូបថត៖ VOV) |
ភាគីទាំងពីរក៏បានឯកភាពបង្កើនការ
តភ្ជាប់គ្នាយ៉ាងខ្លាំងក្លាលើវិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ធនាគារ-ហិរញ្ញវត្ថុ និង
ទេសចរណ៍ ព្រមទាំងអនុវត្តន៍វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីខិតខំបង្កើន
ទំហំពាណិជ្ជកម្មឡើងដល់ ៥ ពាន់លានដុល្លារអាមេរិកនាពេលអនាគតដ៏ខ្លី និងឆ្ពោះ
ទៅរក ១០ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ។
ភាគីទាំងពីររក្សាការផ្លាស់ប្ដូរព័ត៌មានប្រកបដោយប្រសិទ្ធភាពលើស្ថានភាពអន្តរជាតិ យកចិត្តទុកដាក់ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី តំបន់អាស៊ាន; ការពារផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក ស្របតាមច្បាប់អន្តរជាតិ រួមទាំងបញ្ហាសមុទ្រខាងកើតដែលប៉ះពាល់ដល់សន្តិភាព ស្ថិរភាព និងកិច្ចសហ
ប្រតិបត្តិការក្នុងតំបន់ និងពិភពលោក។
បញ្ចប់កិច្ចពិភាក្សា មេដឹកនាំទាំងពីរបានធ្វើជាសាក្សីនៃការផ្លាស់ប្តូរឯកសារសហ
ប្រតិបត្តិការចំនួន ១២ រវាងក្រសួង មូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរក្នុង
វិស័យ៖ ការពារជាតិ សន្តិសុខ សុខាភិបាល យុត្តិធម៌ អប់រំ-បណ្តុះបណ្តាល ហិរញ្ញវត្ថុ-ធនាគារ។ ល៕