វៀតណាម - ឥណ្ឌូណេស៊ី៖ ខិតខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើង ១០ ពាន់លានដុល្លារអាមេរិក

(VOVWORLD) -នារសៀលថ្ងៃទី ១ សីហា នៅខាងក្រៅសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥១ នៅប្រទេសសិង្ហបុរីនោះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh មានជំនួបជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីលោកស្រី Retno Marsudi ។
វៀតណាម - ឥណ្ឌូណេស៊ី៖ ខិតខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើង ១០ ពាន់លានដុល្លារអាមេរិក - ảnh 1ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh មានជំនួបជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីលោកស្រី Retno Marsudi

នៅទីនេះ រដ្ឋមន្ត្រីទាំងពីររូបបានសម្តែងក្ដីសប្បាយរីករាយ ដោយសង្ដេតឃើញថាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម - ឥណ្ឌូណេស៊ីកំពុងអភិវឌ្ឍន៍យ៉ាងវិជ្ជមានប្រកបដោយប្រសិទ្ធភាព។ ភាគីទាំងពីរបានឯកភាពជំរុញការកសាង កម្មវិធីធ្វើសកម្មភាព ដំណើរការភាពជាដៃគូយុទ្ធសាស្ត្រដំណាក់កាល 2019-2023 ឲ្យរួចរាល់។

ភាគីទាំងពីរបានសង្កត់ធ្ងន់លើការជំរុញខ្លាំងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ហើយខិត្តខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើង ១០ពាន់លានដុល្លារអាមេរិកនាឆ្នាំ ២០២០ ឲ្យបានឆាប់ៗ តាមគោលដៅដែលបានដាក់ចេញ។ ភាគីទាំងពីរបានអះអាងថានឹងបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់ និងអន្តរជាតិ រក្សាតួនាទីជាមជ្ឈមណ្ឌល និងសម្លេងរួមរបស់អាស៊ាន ក្នុងបណ្ដាបញ្ហាតំបន់ ក្នុងនោះមានបញ្ហានៅសមុទ្រខាងកើត និងរួមសហការគ្នាក្នុងការជំរុញអាស៊ាន និងចិនកសាង ក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព និងជាក់ស្ដែងឲ្យបានឆាប់ៗ។

រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេស ឥណ្ឌូណេស៊ីលោកស្រី Retno Marsudi បានអះអាងសារជាថ្មីចំពោះការគាំទ្រវៀតណាមឈរឈ្មោះជាសមាជិកអចិន្ត្រៃយ៍ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិអាណត្តិ 2019-2020 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ