វៀតណាមកាត់បន្ថយ៣០%នៃពន្ធលើប្រាក់ចំណូលរបស់សហគ្រាស

(VOVWORLD) - នេះជាព័ត៌មានល្អណាស់ ចំពោះមជ្ឈដ្ឋានសហគ្រាសដែលកំពុងជួបប្រទះនឹងការលំបាកជាច្រើន ដោយសារវិបត្តិ Covid-19។

 នាថ្ងៃទី៣ សីហាសេចក្ដីសម្រេចចិត្តលេខ១១៦ឆ្នាំ២០២០របស់រដ្ឋ សភាវៀតណាមនីតិកាលទី១៤ស្ដីពីការកាត់បន្ថយពន្ធលើប្រាក់ចំណូល របស់សហគ្រាសបានចូលជាធរមានជាផ្លូវការ។ នេះជាព័ត៌មានល្អណាស់ ចំពោះមជ្ឈដ្ឋានសហគ្រាសដែលកំពុងជួបប្រទះនឹងការលំបាកជាច្រើន ដោយសារវិបត្តិ Covid-19។

ក្របខ័ណ្ឌមុខសញ្ញាដែលត្រូវបានកាត់បន្ថយពន្ធតាមសេចក្ដីសម្រេចចិត្តនេះ ត្រូវតែមានប្រាក់ចំណូលក្នុងមួយឆ្នាំមិនហួសពី២០០ពាន់លានដុង ហើយការកាត់បន្ថយពន្ធនេះ ត្រឹមតែបានអនុវត្តលើប្រាក់ចំណូល ក្នុងឆ្នាំ ២០២០តែប៉ុណ្ណោះ។ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Dinh Tien Dung បាន ចាត់ទុកថា៖

“ការកាត់បន្ថយ៣០%នៃពន្ធលើប្រាក់ចំណូលរបស់សហគ្រាសលើកនេះ ចំពោះសហគ្រាសខ្នាតតូច គឺរួមចំណែកជួយឧបត្ថម្ភដល់ពួកគេដើម្បី ជំនះពុះពារលើដំណាក់កាលដ៏លំបាកនេះដោយសារវិបត្តិ Covid-19 ជួយ សម្រួលដល់សហគ្រាសខ្នាតតូចនិងមីក្រូសម្ចៃទុនដើម្បីអភិវឌ្ឍផលិតកម្ម អាជីវកម្ម លើកកំពស់សមត្ថភាពប្រកួតប្រជែង ក្លាយទៅជាសហគ្រាសខ្នាត ធំជាង ដើម្បីរួមវិភាគទានសម្រាប់ថវិការរដ្ឋវិញនាពេលខាងមុខផងដែរ”។

គួរបញ្ជាក់ថា ការអនុវត្តសេចក្ដីសម្រេចចិត្តខាងលើនឹងបន្ថយការ ប្រមូលថវិការដ្ឋឆ្នាំ២០២០ប្រមាណ ២៣ពាន់ ពាន់លានដុង (ស្មើនឹង៩៩២ លានដុល្លាអាមេរិក)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ