វៀតណាមកែប្រែបញ្ជីរាយនាមប្រទេសដែលត្រូវបានសាកពិសោធន៍ផ្ដល់ទិដ្ឋាការអេឡិចត្រូនិកចូលវៀតណាម

(VOVWORLD) - រដ្ឋាភិបាលវៀតណាមទើបនឹងបានចេញផ្សាយសេចក្ដីសម្រេចដោយធ្វើវិសោធនកម្មនិងបំពេញបន្ថែមបញ្ជីរាយនាមប្រទេសដែលមានប្រជាពលរដ្ឋត្រូវបានសាកពិសោធន៍ផ្ដល់ទិដ្ឋាការអេឡិចត្រូនិក និងបញ្ជីរាយនាមច្រកទ្វារព្រំដែន ដែលអនុញ្ញាតិអោយជនបរទេសចេញចូលវៀត ណាមដោយទិដ្ឋាការអេឡិចត្រូ និក។

តាមនោះ មានប្រទេសចំនួន៣៥ដែលប្រជាពលរដ្ឋត្រូវបានសាកពិសោធន៍ ផ្ដល់ទិដ្ឋាការអេឡិច ត្រូនិក ជំនួសអោយបញ្ជីរាយនាមចំនួន៤០ប្រទេសដូចរយៈ ពេល២ឆ្នាំមុននេះ។ ក្នុងនោះ មិនមានប្រទេសនានាក្នុងបញ្ជីរាយនាមចាស់ដូច ជា អាមេរិក អាល្លឺម៉ង់ រុស្ស៊ី បារាំង ជប៉ុននិងកូរ៉េខាងត្បូង ជាដើម។

        ក្រៅពីនោះ សេចក្ដីសម្រេចធ្វើវិសោធនកម្ម នេះក៏បានបំពេញបន្ថែមច្រក ទ្វារព្រំដែនវៀតណាមដែលអនុញ្ញាតិអោយជនបរទេសចេញចូលវៀតណាម ដោយទិដ្ឋាការអេឡិចត្រូនិកផងដែរ។ ក្រោយពីបានបំពេញបន្ថែម វៀតណាម មានច្រកទ្វារព្រំដែនផ្លូវគោកចំនួន១៦និងច្រកទ្វារព្រំដែនផ្លូវសមុទ្រចំនួន៩ ដែល អនុញ្ញាតិអោយជនបរទេសចេញចូលវៀតណាមដោយទិដ្ឋាការអេឡិចត្រូនិក។

        ការផ្ដល់ទិដ្ឋាការអេឡិចត្រូនិកសម្រាប់ជនបរទេសចូលវៀតណាម បានបង្ហាញនូវការផ្លាស់ប្ដូរថ្មី ការកែទម្រង់យ៉ាងខ្លាំងក្លាអំពីរបបចេញចូលដែនដីរបស់ វៀតណាម។ រដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យរដ្ឋាភិបាលលោក Mai Tien Dung បាន ចាត់ទុកថា៖

        “ការផ្ដល់ទិដ្ឋាការអេឡិចត្រូនិកជាកំណែទម្រង់ដ៏ខ្លាំងក្លា ហើយបានជួយ បង្កើនចំនួនភ្ញៀវទេសចរចូលមកវៀតណាម។ ការបង្កើតឡើងគោលនយោបាយ ទិដ្ឋាការដ៏ងាយស្រួល ក៏ដូចជាការផ្សព្វផ្សាយទេសចរណ៍យ៉ាងល្អ បានរួម ចំណែកបង្កើនចំនួនភ្ញៀវទេសចរអន្តរជាតិប្រមាណ៣០%នាពេលកន្លងទៅ”។

        សេចក្ដីសម្រេចថ្មីពោលខាងលើមានសុពលភាពក្នុងរយៈពេល២ឆ្នាំចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ