វៀតណាម-កម្ពុជាជំរុញការវិនិយោគនិងលើកកម្ពស់ពាណិជ្ជកម្ម

(VOVWORLD) -  នាព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តទៅវេទិកា ជំរុញវិនិយោគនិងពាណិជ្ជកម្មវៀតណាម-កម្ពុជា។

វៀតណាម-កម្ពុជាជំរុញការវិនិយោគនិងលើកកម្ពស់ពាណិជ្ជកម្ម - ảnh 1 លោកឯកអគ្គរដ្ឋទូត Vu Quang Minh ថ្លែងក្នុងពិធី 

អញ្ជើញថ្លែងក្នុងវេទិកា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh បានមានប្រសាសថា សកម្មភាពវិនិយោគរបស់អង្គភាពអាជីវកម្មវៀតណាមនិងកម្ពុជា នាពេលកន្លងមកនេះ ទទួលបានជោគជ័យជាច្រើននិងប្រកបដោយប្រសិទ្ធភាព។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសទាំងពីរ នៅមានសក្កានុពលជាច្រើន សម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគទេសចរណ៍និងវិស័យដទែទៀត។

“បរិយាកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជាមានអំណោយផលដ៏ល្អៗ ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងមានការអភិវឌ្ឍនយ៉ាងខ្លាំងក្លាពីមួយទៅមួយថ្ងៃទៀតផង។ ហេតុដូច្នេះ នេះក៏ជាឱកាសមាសសម្រាប់អង្គភាពអាជីវកម្មវៀត ណាមផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតចំពោះទីផ្សារកម្ពុជា បើសិនសហគ្រាសថ្មីណាមួយដែលមិនទាន់បានចូលជើងនៅទីផ្សារ នោះគឺជាឱកាសថ្មីៗដើម្បីស្វែងយល់និងធ្វើអាជីវកម្មនៅកម្ពុជា រីឯសហគ្រាសកំពុងប្រតិបត្តិនៅទីផ្សារកម្ពុជា រួចជាស្រេចហើយ ក៏ចាត់ទុកថា នេះគឺជាឱកាសដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនផងដែរ”។នេះបើយោងតាមប្រសាសន៍របស់លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh។

គួរបញ្ជាក់ថាកម្ពុជាកំពុងតែមានកំណើនសេដ្ឋកិច្ចរឹងមាំជាមួយនឹងអត្រាកំណើនជាមធ្យម ៧% ក្នុងមួយឆ្នាំក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ រីឯទំហំពាណិជ្ជកម្មវៀតណាម - កម្ពុជាក្នុងឆ្នាំ ២០១៩ ត្រូវបានរំពឹងថានឹងកើនឡើងដល់ ៥,២ ពាន់លានដុល្លារ ជាពិសេស វៀតណាមស្ថិតនៅក្នុងប្រទេសចំនួន ៥ ដែលមានការវិនិយោគផ្ទាល់ពីបរទេសធំជាងគេនៅកម្ពុជាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ