វៀតណាម-កម្ពុជា៖ពូនជ្រុំប្រពៃណីសាមគ្គីមិត្តភាពជិតស្និទ្ធ

(VOVWORLD) -នាថ្ងៃទី២០មិថុនានៅទីក្រុង Can Tho គណៈកម្មាធិការប្រជាជនទីក្រុង Can Tho បានរួមសហ ការជាមួយមន្ទីរកិច្ចការបរទេសទីក្រុងនិងសាកលវិទ្យា ល័យ Can Tho រៀបចំពិធីរំលឹកខួបលើកទី៥០នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា (ថ្ងៃទី២៤ មិថុនា)។    
វៀតណាម-កម្ពុជា៖ពូនជ្រុំប្រពៃណីសាមគ្គីមិត្តភាពជិតស្និទ្ធ - ảnh 1 ទិដ្ឋភាពនៃពិធី (រូបថតៈ TTXVN)

អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho លោក Truong Quang Hoai បានចែករំលែកថា រយៈពេល៥០ឆ្នាំកន្លងទៅ រដ្ឋាភិបាលនៃ ប្រទេសទាំងពីរបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យ នាំ មកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ អញ្ជើញថ្លែងមតិក្នុងពិធី លោក អ៊ុក កោសារ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ក្រសួងការ ពារជាតិនៃកងយោធពលខែមរៈភូមិន្ទ មានបំណងថា ស្ថាប័ននៃប្រទេសទាំងពីរបង្កើនជម្រុញ យន្តការគណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា ក្នុងនោះជម្រុញកិច្ចសហប្រតិបត្តិ ការលើគ្រប់វិស័យជាមួយទីក្រុង Can Tho  ដែលនឹងជាដៃគូយុទ្ធសាស្ត្រយូរអង្វែង របស់កម្ពុជានាពេលអនាគត ជាពិសេសគឺកិច្ចការពារនិងប្រើប្រាស់ប្រកបដោយនិរន្ត ភាពប្រភពទឹកនៅទន្លេ Mekong ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ