វៀតណាមខិតខំប្រឹងប្រែងដល់ឆ្នាំ២០២៥មាន៤៥%នៃកម្លាំងពលករចូលរួមការធានារ៉ាប់រងសង្គម

(VOVWORLD) - នាព្រឹកថ្ងៃទី២៤ ខែធ្នូ នៅទីក្រុងហាណូយ ធានារ៉ាប់រងសង្គមវៀត ណាមបានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូស្ដីពីការអនុវត្តភារកិច្ចក្នុងឆ្នាំ ២០២១ជាមួយធានារ៉ាប់រងនៃខេត្ត ក្រុងក្រោមឱវាទមជ្ឈឹមទាំង៦៣ ព្រម ទាំងធានារ៉ាប់រងសង្គមនៅតាមខ័ណ្ឌ ស្រុក រាប់រយកន្លែងទៀតផង។

ក្នុងឆ្នាំ២០២០ ផ្នែកធានារ៉ាប់រងសង្គមបានអនុវត្តយ៉ាងល្អប្រពៃនូវរបប ធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាល ធានារ៉ាប់រងភាពអត់ការងារធ្វើ សម្រាប់អ្នកចូលរួម ព្រមទាំងជំរុញយ៉ាងខ្លាំងនូវការកែទម្រង់រដ្ឋបាល ការ អនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រង ជាពិសេសគឺមានដំណោះស្រាយ ឆ្លើយតប និងជួយឧបត្ថម្ភដល់អាជីវកម្មនិងប្រជាជននៅចំពោះមុខផល ប៉ះពាល់ដោយសារជម្ងឺរាតត្បាត Covid-19 ឬគ្រោះមហន្តរាយផងដែរ។ ផ្នែកធានារ៉ាប់រងសុខាភិបាលបន្តសម្រេចបានកំណើនគួរឲ្យចាប់អារម្មណ៍ ដោយមានអ្នកចូលរួមប្រមាណ៨៨លាននាក់ ស្រូបយកជិត៩១%នៃចំនួន ប្រជាជន។

        ថ្លែងនៅកិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានស្នើឲ្យផ្នែកធានារ៉ាប់រងសង្គមចាំបាច់ត្រូវពង្រីកវិសាលភាពនៃមុខ សញ្ញាចូលរួមការធានារ៉ាប់រង់សង្គម ការធានារ៉ាប់រងសុខាភិបាលនិងការ ធានារ៉ាប់រងភាពអត់ការងារធ្វើ ហើយខិតខំប្រឹងប្រែងដល់ឆ្នាំ២០២៥មាន ៤៥%នៃកម្លាំងពលករ ចូលរួមការធានារ៉ាប់រងសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ