វៀតណាមខិតខំប្រឹងប្រែងដល់ឆ្នាំ២០៣០ចូលក្នុងចំណោមប្រទេសទាំង១៥ដែលមានកសិកម្មអភិវឌ្ឍជួរមុខលើពិភពលោក

(VOVWORLD) - រដ្ឋាភិបាលវៀតណាមទើបនឹងបានចេញផ្សាយសេចក្ដីសម្រេចចិត្តស្ដីពី ដំណោះស្រាយលើកទឹកចិត្ត ជំរុញអោយសហគ្រាសបណ្ដាក់ ទុនក្នុងវិស័យ កសិកម្មប្រកបដោយប្រសិទ្ធភាព សុវត្ថិភាពនិងចីរភាព។ 

  សេចក្ដីសម្រេចចិត្តនេះ ឆ្ពោះទៅដល់ឆ្នាំ២០៣០ អភិវឌ្ឍកសិកម្មតាមទិសដៅទំនើប ប្រកបដោយ ចីរភាព ផលិតបរិមាណទំនិញធំ អនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា ច្នៃប្រឌិតដើម្បីបង្កើន ផលិតភាព គុណភាព ប្រសិទ្ធភាព និងសមត្ថភាពប្រកួតប្រជែង កែលម្អនិងលើក ស្ទួយជីវភាពរស់នៅរបស់ប្រជាជន កសាងជនបទអោយកាន់តែអារិយ្យធម៌និងទំ នើបពីមួយថ្ងៃទៅមួយថ្ងៃ។

        ដល់ឆ្នាំ២០៣០ វៀតណាមដាក់ចេញគោលដៅគឺស្ថិតនៅក្នុងចំណោម ប្រទេសទាំង១៥ដែលមានកសិកម្មអភិវឌ្ឍខ្លាំងជាងគេលើពិភពលោក ដែលក្នុង នោះ ផ្នែកកែច្នៃកសិផលស្ថិតនៅក្នុងចំណោមប្រទេសជួរមុខទាំង១០។ ក្រៅពី នោះ វៀតណាមជាមជ្ឈមណ្ឌលកែច្នៃឯកទេសមួយរបស់កសិកម្មពិភព លោក និងជាមជ្ឈមណ្ឌល logistics  នៃពាណិជ្ជកម្មកសិផងសកលផងដែរ។ សហ គ្រាសកសិកម្មត្រូវបានកំណត់ថា ដើរតួនាទីជាសសរទ្រូងដើម្បីជំរុញការអភិវឌ្ឍ ផលិតកម្មកសិកម្មក្នុងស្រុកតាមទិសផលិតទំនិញ ព្រមទាំងលើកកំពស់សមត្ថ ភាពប្រកួតប្រជែងរបស់កសិផលវៀតណាមផងដែរ។

        គោលដៅមួយទៀតគឺដល់ឆ្នាំ២០៣០ កំណើននៃតម្លៃផលិតកម្មកសិ-រុក្ខ-ជលផលរបស់វៀតណាមសម្រេចបាន៣%ក្នុងមួយឆ្នាំ កំណើននៃទំហំនាំចេញ កសិ-រុក្ខ-ជលផលសម្រេចបានពី៦ទៅ៨%ក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនោះ មានសហ គ្រាសក្នុងចន្លោះពី៨ម៉ឺនដល់១សែនអង្គភាពដែលវិនិយោគ ធ្វើអាជីវកម្មក្នុងវិស័យ កសិកម្មប្រកបដោយប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ