វៀតណាមខិតខំប្រឹងប្រែងអនុវត្តកាតព្វកិច្ចពហុភាគីយ៉ាងល្អ

(VOVWORLD) - តំណាងនៃ បណ្ដាប្រទេសក៏បានសម្ដែងគោលបំណងថា វៀតណាមនឹងពង្រីកតួនាទីលើ ឋានៈទាំងពីរពោលខាងលើ ដើម្បីរួមចំណែកដ៏ធំធេងថែមទៀតទៅក្នុងការរក្សា សន្តិភាព សន្តិសុខពិភពលោក ក៏ដូចជាជំរុញពាណិជ្ជកម្មសេរីទូទាំងពិភពលោក ផងដែរ។
វៀតណាមខិតខំប្រឹងប្រែងអនុវត្តកាតព្វកិច្ចពហុភាគីយ៉ាងល្អ - ảnh 1 ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីនៃក្រុម បណ្ដាប្រទេសកំពុងអភិវឌ្ឍ (G77) (រូបថត៖ TTXVN)

  នៅខាងក្រៅសម័យពិភាក្សាជាន់ខ្ពស់នៃកិច្ចប្រជុំលើកទី៧៤មហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២៧ ខែកញ្ញា គណៈប្រតិភូវៀតណាមដឹកនាំដោយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរ ទេសវៀតណាមលោក Pham Binh Minh បានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីនៃក្រុម បណ្ដាប្រទេសកំពុងអភិវឌ្ឍ (G77)។ នាថ្ងៃដដែល លោក Pham Binh Minh បាន អញ្ជើញជួប សន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសនៃប្រទេសមួយចំនួនដូចជា ទុយ នេស៊ី ហុងគ្រី ឈីលី និងរដ្ឋលេខាធិការក្រសួងការបរទេសអាល្លឺម៉ង់ ជាដើម។ នៅបណ្ដាជំនួបនេះ ថ្នាក់ដឹកនាំនៃប្រទេសនិងដៃគូនានាបានអោយដឹងថា ការ ដែលវៀតណាមត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.បអាណត្តិ២០២០-២០២១ ក៏ដូចជាការដែលវៀតណាមនឹង ចូលកាន់តំណែងជាប្រធានដោយប្ដូវេនរបស់អាស៊ាននាឆ្នាំ២០២០នោះ គឺសក្ខី ភាពនៃជំនឿទុកចិត្តរបស់សហគមន៍អន្តរជាតិចំពោះវៀតណាម។ តំណាងនៃ បណ្ដាប្រទេសក៏បានសម្ដែងគោលបំណងថា វៀតណាមនឹងពង្រីកតួនាទីលើ ឋានៈទាំងពីរពោលខាងលើ ដើម្បីរួមចំណែកដ៏ធំធេងថែមទៀតទៅក្នុងការរក្សា សន្តិភាព សន្តិសុខពិភពលោក ក៏ដូចជាជំរុញពាណិជ្ជកម្មសេរីទូទាំងពិភពលោក ផងដែរ។ ចំណែកឯ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh វិញ ក៏បានអះអាងនូវការប្ដេជ្ញាចិត្តរបស់វៀតណាមក្នុងការ អនុវត្តកាតព្វកិច្ចពហុភាគីនៅក្រុមប្រឹក្សាសន្តិសុខអ.ស.បអោយបានល្អផងដែរ។

        តាមគម្រោង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh នឹងអញ្ជើញថ្លែងសុន្ទរកថាសំខាន់មួយនៅសម័យពិភាក្សាជាន់ខ្ពស់នៃ មហាសន្និបាតអ.ស.បក្នុងថ្ងៃទី២៨ ខែកញ្ញា ក្រោមប្រធានបទ “បង្កើនកិច្ចខិតខំ ប្រឹងប្រែងពហុភាគីសំដៅកាត់បន្ថយភាពក្រីក្រ ជំរុញការអប់រំប្រកបដោយគុណភាព ធ្វើ សកម្មភាពដើម្បីការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ហើយបង្ការទប់ទល់នឹងបម្រែ បម្រួលអាកាសធាតុ” ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ