វៀតណាមខិតខំប្រឹងប្រែងអនុវត្តឲ្យបានល្អបំផុតនូវគោលដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងបរិបទនៃជំងឺឆ្លង Covid-19

(VOVWORLD) - នាថ្ងៃទី២៩ ឧសភា រដ្ឋាភិបាលវៀតណាមបានចេញផ្សាយសេចក្ដី សម្រេចចិត្តស្ដីពីបណ្ដាភារកិច្ច ដំណោះស្រាយដើម្បីបន្តដោះស្រាយការ លំបាកសម្រាប់វិស័យផលិតកម្មអាជីវកម្ម ជំរុញការបើកការចំណាយទុនវិនិ យោគសាធារណៈ និងធានាសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមក្នុងបរិបទនៃជំងឺ រាតត្បាតសកល Covid-19។
សេចក្ដីសម្រេចចិត្តនេះគឺសំដៅរក្សាសន្ទុះ កំណើនសេដ្ឋកិច្ច ហើយខិតខំប្រឹងប្រែងអនុវត្តឲ្យបានល្អបំផុតនូវគោលដៅ ភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលត្រូវបានរដ្ឋសភាដាក់ចេញ។ ក្នុងន័យ នេះ រដ្ឋាភិបាលបានដាក់ចេញភារកិច្ច ដំណោះស្រាយចំនួន៣។ ទីមួយគឺ បន្តដោះស្រាយការលំបាកសម្រាប់វិស័យផលិតកម្មអាជីវកម្ម ជួយឧបត្ថម្ភ ដល់មុខសញ្ញាដែលរងផលប៉ះពាល់ដោយសារជំងឺឆ្លង Covid-19។ ទីពីរគឺ ទាក់ទាញការវិនិយោគរបស់សង្គមទាំងមូល ស្រាវជ្រាវនិងអនុវត្តដោយ ម្ចាស់ការនូវយន្តការ គោលនយោបាយដែលលើកទឹកចិត្ត ជំរុញការចាប់ ផ្ដើមអាជីវកម្ម ព្រមទាំងទ្រទ្រង់សហគ្រាសក្នុងការស្ដារនិងពង្រីកសកម្មភាព ផលិតកម្មអាជីវកម្មផងដែរ។ ទីបីគឺ ជំរុញខ្លាំងនូវការបើកការចំណាយដើម ទុនវិនិយោគសាធារណៈ។ ក្នុងនោះ ដោះស្រាយឲ្យទាន់ពេលវេលានូវការ លំបាកឧបសគ្គក្នុងដំណើរការបើកការចំណាយទុន ហើយលើកកំពស់ ប្រសិទ្ធភាពនៃគម្រោងវិនិយោគសាធារណៈនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ