វៀតណាមគាំទ្រដំណើរការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ

(VOVWORLD) - “វៀតណាមគាំទ្រការខំប្រឹងប្រែងទាំងអស់សំដៅដោះស្រាយជំលោះតាម រយៈសន្តិវិធី រួមវិភាគទានយ៉ាងសកម្មទៅក្នុងសន្តិភាព សន្តិសុខ ស្ថិរភាពនៅ ឧបទ្វីបកូរ៉េនិយាយដោយឡែកនិងពិភពលោកនិយាយរួម”។
វៀតណាមគាំទ្រដំណើរការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang


នាថ្ងៃទី២២ មីនា នៅសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេស វៀតណាម ឆ្លើយសំណួរអំពីទស្សនៈរបស់វៀតណាមស្ដីពីជំនួប កំពូលរវាងថ្នាក់ដឹកនាំអាមេរិកនិងស.ប.បកូរ៉េនាចុងខែឧសភាខាងមុខ អ្នក នាំពាក្យលោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖

        “វៀតណាមគាំទ្រការខំប្រឹងប្រែងទាំងអស់សំដៅដោះស្រាយជំលោះតាម រយៈសន្តិវិធី រួមវិភាគទានយ៉ាងសកម្មទៅក្នុងសន្តិភាព សន្តិសុខ ស្ថិរភាពនៅ ឧបទ្វីបកូរ៉េនិយាយដោយឡែកនិងពិភពលោកនិយាយរួម”។

        ឆ្លើយសំណួរស្ដីពីប្រតិកម្មរបស់វៀតណាមចំពោះការដែលក្រសួងកសិ កម្មចិន នាពេលថ្មីៗនេះ ចេញសេចក្ដីជូនដំណឹងអំពីការកែតម្រូវបទ បញ្ញត្តិសម្រាកពីការនេសាទនៅសមុទ្រ រួមទាំងតំបន់សមុទ្រមួយចំនួនរបស់ វៀតណាម ដែលមានសុពលភាពចាប់ពីថ្ងៃទី១ ឧសភា ឆ្នាំ២០១៨ ខាងមុខនោះ អ្នកនាំពាក្យលោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា៖

        “វៀតណាមមានមូលដ្ឋានគតិយុត្តនិងភស្តុតាងប្រវត្តិសាស្ត្រដ៏គ្រប់គ្រាន់ ដើម្បីអះអានូវអធិបតេយ្យភាពចំពោះប្រជុំកោះ Truong Sa និងប្រជុំកោះ Hoang Sa ក៏ដូចជាសិទ្ធិស្របច្បាប់ទាំងអស់ចំពោះតំបន់សមុទ្ររបស់វៀតណាម ដែល ត្រូវបានចែងក្នុងអនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ បទបញ្ញត្តិរបស់ ចិន បានរំលោភទៅលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa រំលោភទៅលើសិទ្ធិនិងផលប្រយោជន៍ខាងគតិយុត្តរបស់វៀតណាមនៅតំបន់ សមុទ្ររបស់ខ្លួន រំលោភច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.បស្ដីពីច្បាប់ សមុទ្រឆ្នាំ១៩៨២ ដើរផ្ទុយទៅនឹងស្មារតីនិងខ្លឹមសារនៃសេចក្ដីថ្លែងការណ៍ស្ដីពី ការប្រតិបតិ្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ក៏ដូចជាផ្ទុយទៅនឹងកិច្ច ព្រមព្រៀងស្ដីពីគោលការណ៍សារវ័ន្តបញ្ជាណែនាំការដោះស្រាយបញ្ហានានានៅសមុទ្រវៀតណាមនិងចិនផងដែរ”។

        ស្ដីពីប្រតិកម្មរបស់វៀតណាមចំពោះការដែលតៃវ៉ាន់ (ចិន) នាពេលថ្មីៗនេះ ដំណើរការសមយុទ្ធបាញ់គ្រាប់ពិតនៅប្រជុំកោះ Ba Binh ចំណុះប្រជុំកោះ Truong Sa របស់វៀតណាម អ្នកនាំពាក្យលោកស្រី Le Thi Thu Hang ក៏បាន លើកច្បាស់ថា៖ នេះជាអំពើរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាព របស់វៀតណាមចំពោះប្រជុំកោះ Truong Sa។ វៀតណាមប្រឆាំងជំទាស់យ៉ាង ខ្លាំងក្លា ហើយសំណូមពរឲ្យតៃវ៉ាន់មិនទុកឲ្យកើតមានឡើងសកម្មភាពដូច្នេះជា ថ្មីម្ដងទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ