វៀតណាមគាំទ្រដល់ការស្វែងរកដំណោះស្រាយនយោបាយសម្រាប់ស៊ីរី

(VOVWORLD) - នាថ្ងៃទី ១៩ ខែកុម្ភៈ បណ្តាប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានសម្តែងការព្រួយបារម្ភអំពីការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៅភាគពាយព្យនៃប្រទេសស៊ីរី ហើយបានអំពាវនាវឱ្យមានការអត់ធ្មត់ ធ្វើកិច្ចសន្ទនាន្និងចរចាគ្នាដើម្បីបញ្ចៀសពីភាពតានតឹងកាន់តែកើនឡើងផងដែរ។
វៀតណាមគាំទ្រដល់ការស្វែងរកដំណោះស្រាយនយោបាយសម្រាប់ស៊ីរី - ảnh 1 ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក (រូបថត៖ THX/TTXVN)

បណ្តាប្រទេសនានាបានអះអាងថា ដំណោះស្រាយផ្នែកនយោបាយគឺជាដំណោះស្រាយតែមួយគត់ ចំពោះវិបត្តិនៅក្នុងប្រទេសមជ្ឈឹមបូព៌ានេះ។ ថ្លែងមតិនៅឯសម័យប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Pham Hai Anh អនុប្រធានគណៈបេសកកម្មវៀតណាមប្រចាំនៅអ. ស.ប បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការស្វែងរកដំណោះស្រាយនយោបាយនិងតាមផ្លូវការទូតសំរាប់ស្ថានភាពនៅស៊ីរី ដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ  ធម្មនុញ្ញអ.ស.ប និងសេចក្តីសម្រេចចិត្តដែលពាក់ព័ន្ធនានានៃក្រុមប្រឹក្សាសន្តិសុខ ក៏ដូចជាអធិបតេយ្យភាពនិងបូរណភាពដែនដីនៃប្រទេសស៊ីរី។

លោកឯកអគ្គរដ្ឋទូតរូបនេះក៏បានសម្តែងការព្រួយបារម្ភចំពោះការវិវត្តថ្មីៗនៅភាគពាយព្យនៃប្រទេសស៊ីរី ក្នុងរយៈពេលកន្លងមក ដែលកំពុងប៉ះពាល់ដល់ជីវភាពរស់នៅរបស់មនុស្សជាង ៣ លាននាក់។ លោកបានអំពាវនាវឱ្យភាគីនានាគួរឲ្យអត់ធ្មត់ ដើម្បីបញ្ចៀសពីធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ឡើងថែមទៀតផងដែ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ