វៀតណាម-គោលដៅគួរអោយទាក់ទាញរបស់វិនិយោគិនចិន

(VOVWORLD) - នៅទីនេះ បណ្ដាធុរជន ត្រូវបានផ្គត់ផ្គងព័ត៌មាន ការវាយតម្លៃ និងការព្យាករណ៍របស់មជ្ឈដ្ឋានអ្នកជំនាញ ស្ដីពីកាលានុវត្តភាពក៏ដូចជាការសាកល្បងក្នុងការវិនិយោគនាឆ្នាំ២០១៩ ព្រម ទាំងត្រូវបានជ្រាបអំពីអាទិភាពនានាក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគតាមច្បាប់ វៀតណាម ក៏ដូចជាអាទិភាពនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែល វៀតណាមជាសមាជិកផងដែរ។
វៀតណាម-គោលដៅគួរអោយទាក់ទាញរបស់វិនិយោគិនចិន - ảnh 1ទិដ្ឋភាពនៅកិច្ចប្រជុំនេះ (រូបថត៖ Yingke Vietnam) 

  នាថ្ងៃទី១០ ខែឧសភា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅកិច្ចប្រជុំពន្លឿន ពាណិជ្ជកម្មវិនិយោគរវាងវៀតណាមនិងចិនឆ្នាំ២០១៩។ នៅទីនេះ បណ្ដាធុរជន ត្រូវបានផ្គត់ផ្គងព័ត៌មាន ការវាយតម្លៃ និងការព្យាករណ៍របស់មជ្ឈដ្ឋានអ្នកជំនាញ ស្ដីពីកាលានុវត្តភាពក៏ដូចជាការសាកល្បងក្នុងការវិនិយោគនាឆ្នាំ២០១៩ ព្រម ទាំងត្រូវបានជ្រាបអំពីអាទិភាពនានាក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគតាមច្បាប់ វៀតណាម ក៏ដូចជាអាទិភាពនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែល វៀតណាមជាសមាជិកផងដែរ។ វាយតម្លៃចំពោះសក្ដានុភាពវិនិយោគនៅវៀត ណាម លោក Huang Rong នាយកប្រតិបត្តិក្រុមហ៊ុន YingKe វៀតណាម បាន អោយដឹងថា៖

        “នាបច្ចុប្បន្នមានអតិថិជនជាច្រើននៃក្រុមហ៊ុន YingKe បានជ្រើសរើសវៀត ណាមជាទីផ្សារដើម្បីបណ្ដាក់ទុន។ នេះក៏ជាមូលហេតុដែលក្រុមហ៊ុន YingKe ជ្រើសរើសវៀតណាមដែរ។ វៀតណាមកំពុងជាទីផ្សារវិនិយោគគួរអោយទាក់ ទាញចំពោះវិនិយោគិនចិន។ មានសហគ្រាសជាច្រើនបានជ្រើសរើស វៀតណាម ដោយសារតែវៀតណាមមានហេដ្ឋារចនាសម្ព័ន្ធល្អ ប្រភពធនធានមនុស្សដោយ គុណភាពខ្ពស់និងតម្លៃសមស្រប។ ក្រុមហ៊ុន YingKe វៀតណាម បានជួយ ឧបត្ថម្ភសហគ្រាសចិនក្នុងការវិភាគអំពីស្ថានភាពហិរញ្ញវត្ថុ ប្រភពធនធានមនុស្ស ក៏ដូចជាលក្ខណៈគតិយុត្តមុនពេលសម្រេចបោះទុននៅវៀតណាម”។

        នាបច្ចុប្បន្ន ចិនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមដោយមានទំហំ នាំចេញនាំចូលក្នុងឆ្នាំ២០១៨សម្រេចបាននូវ១០៦ពាន់លានដុល្លាអាមេរិក។ វៀតណាមក៏ជាច្រកទ្វារនិងជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិនក្នុងប្លុកអាស៊ាន ផងដែរ។ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៩ ចិនជាវិនិយោគិនធំបំផុតនៅ វៀតណាម ដោយមានដើមទុនចុះបញ្ជីថ្មីចំនួន១,៣ពាន់លានដុល្លាអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ