វៀតណាមចេញសេចក្តីថ្លែងការណ៍ប្រធានស្តីពីការឆ្លើយតបជាទូទៅរបស់អាស៊ានចំពោះជំងឺរាតត្បាតរលាកផ្លូវដង្ហើម Covid-19

(VOVWORLD) -  នៅចំពោះមុខការវិវត្តន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាតរលាកផ្លូវដង្ហើមស្រួចស្រាវដែលបណ្តាលមកពីវីរុសកូរ៉ូណាថ្មី (COVID-19) នោះ បន្ទាប់ពីបានពិភាក្សាជាមួយបណ្តាប្រទេសសមាជិកអាស៊ាន ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានចេញសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន ស្តីពីការឆ្លើយតបរួមគ្នារបស់អាស៊ាន ចំពោះការផ្ទុះឡើងនៃជំងឺរាតត្បាត។

វៀតណាមចេញសេចក្តីថ្លែងការណ៍ប្រធានស្តីពីការឆ្លើយតបជាទូទៅរបស់អាស៊ានចំពោះជំងឺរាតត្បាតរលាកផ្លូវដង្ហើម Covid-19 - ảnh 1 វៀតណាមចេញសេចក្តីថ្លែងការណ៍ប្រធានស្តីពីការឆ្លើយតបជាទូទៅរបស់អាស៊ានចំពោះជំងឺរាតត្បាតរលាកផ្លូវដង្ហើម Covid-19 (រូបថតៈ VOV)

សេចក្តីថ្លែងការណ៍នេះបង្ហាញពីការព្រួយបារម្ភរបស់មេដឹកនាំអាស៊ាន អំពីការវិវត្តដ៏ស្មុគស្មាញនៃជំងឺរាត ត្បាតនេះ ព្រមទាំងសង្កត់ធ្ងន់លើកម្លាំងពលំនៃសាមគ្គីភាពអាស៊ានក្នុងការរួមដៃគ្នាការពារនិងរាំងស្កាត់ការរីក រាលដាលនៃជំងឺ ដើម្បីធានាជីវភាពរស់នៅប្រកបដោយភាពសុខ សានត្រានជូនប្រជាជន។

សេចក្តីថ្លែងការណ៍នេះក៏បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងដែលកំពុងដំណើរការនៅក្នុងបណ្តាញ សហប្រតិបត្តិការសុខភាពអាស៊ាន និងជាមួយដៃគូដូចជា ចិន ជប៉ុន និងកូរ៉េខាងត្បូង  ព្រមទាំងសង្កត់ធ្ងន់ថា អាស៊ាននឹងពង្រឹងការសម្របសម្រួលទាំងនៅថ្នាក់ជាតិនិងថ្នាក់តំបន់ ក្នុងការបង្ការនិងគ្រប់គ្រងជំងឺ។ សេច ក្តីថ្លែងការណ៍នេះក៏បានបញ្ជាក់ពីសាមគ្គីភាពនិងការគាំទ្រយ៉ាងមុតមាំរបស់អាស៊ាន ចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់ចិននិងសហគមន៍អន្តរជាតិក្នុងការទប់ទល់ជាមួយនឹងការរីករាលដាលនៃជំងឺរាតត្បាតនេះ។

សេចក្តីថ្លែងការណ៍ក៏បានសង្កត់ធ្ងន់ថា បណ្តាប្រទេសអាស៊ានបន្តរក្សាគោលនយោបាយបើកចំហរ ដោយព្រមព្រៀងរឹតបន្តឹងកិច្ចសហប្រតិបត្តិការក្នុងការពិនិត្យសុខភាពនៅតាមព្រំដែននៃប្រទេសជាសមាជិក។ ម្យ៉ាងវិញទៀត ស្នើឱ្យមានបេសកកម្មការទូតរបស់បណ្តាប្រទេសសមាជិកអាស៊ាននៅក្នុងប្រទេសទីបីដើម្បីជួយផ្នែកកុងស៊ុល ដល់ពលរដ្ឋអាស៊ានក្នុងករណីចាំបាច់ ក៏ដូចជាកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពដើម្បីការពារកុំអោយកើតមានឡើងព័ត៌មានមិនពិតអំពីជំងឺនេះ។

ក្នុងនាមជាប្រធានក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) វៀតណាមបានស្នើឱ្យមានកិច្ចប្រជុំពិសេសមួយនៃ ACC និងសម្របសម្រួលជាមួយចិនដើម្បីរៀបចំកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន - ចិន នៅក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ - ឡានឆាង លើកទី ៥ នៅទីក្រុងវៀងចន្ទន៍ (ប្រទេស ឡាវ) ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការទប់ទល់ជាមួយ Covid-19៕

ប្រតិកម្មទៅវិញ

ផ្សេងៗ