វៀតណាមចាត់ទុកជប៉ុនជាដៃគូសំខាន់ជួរមុខនិងយូរអង្វែង

វៀតណាមចាត់ទុកជប៉ុនជាដៃគូសំខាន់ជួរមុខនិងយូរអង្វែង - ảnh 1
ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Fukada Hiroshi

(VOVworld)- វៀតណាមចាត់ទុកជប៉ុនជាដៃគូសំខាន់ជួរមុខនិងយូរអង្វែង។
អចិន្រៃ្តយ៍គណៈលេខាមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមបានអះអាងដូច្នេះនៅ
ក្នុងការជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Fukada
 Hiroshi នារសៀលថ្ងៃទី២មិថុនា។​នៅទីនេះ លោក Dinh The Huynh បានវាយ
 តម្លៃខ្ពស់ចំពោះប្រសិទ្ធិភាពនៃជំនួយឧបត្ថម្ភជាផ្លូវការ ODA និងកិច្ចសហប្រតិ
បត្តិ ការរបស់ជប៉ុនចំពោះវៀតណាមនាពេលកន្លងទៅ ព្រមទាំងមានបំណងថា
ភាគី​ទាំងពីរនឹងខិតខំប្រឹងប្រែងអនុវត្តប្រកបដោយប្រសិទ្ធិភាពរាល់កិច្ចព្រម
ព្រៀងរវាង ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ រួមទាំងលើកកំពស់ប្រសិទ្ធិ
ភាពនៃបណ្តា យន្តការសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងបង្កើនការគាំ
ទ្រគ្នាទៅវិញទៅ មកលើបណ្តាវេទិកាតំបន់និងអន្តរជាតិ។

        រីឯខ្លួនវិញ លោក Fukada Hiroshi បានបំណងថា បន្តជម្រុញកិច្ចសហប្រ
តិបត្តិការរវាងប្រទេសទាំងពីរឲ្យបានរីកចំរើនលើគ្រប់វិស័យ ជាពិសេសគឺអភិ
វឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគុណភាពខ្ពស់ ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ
ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ