វៀតណាមចូលរួម វេទិកាសមាជិកសភាវ័យក្មេងមហាសន្និបាតសហភាពអន្តរសភាពិភពលោកលើកទី ១៤២ តាមប្រព័ន្ធវីដេអូ
(VOVWORLD) - នាយប់ថ្ងៃទី ១៧ ខែឧសភា នៅវិមានរដ្ឋសភា សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាលោក Dinh Cong Sy អនុប្រធានអចិន្ត្រៃយ៍នៃក្រុមសមាជិកសភាវ័យក្មេងវៀតណាម នីតិកាលទី ១៤ បានអញ្ជើញចូលរួម វេទិកាសមាជិកសភាវ័យក្មេង មហាសន្និបាតសហភាពអន្តរសភា ពិភពលោកលើកទី ១៤២ (IPU)តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមរបស់ប្រទេសជិត ៣០។
សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាលោក Dinh Cong Sy អនុប្រធានអចិន្ត្រៃយ៍នៃក្រុមសមាជិកសភាវ័យក្មេងវៀតណាម នីតិកាលទី ១៤ |
អញ្ជើញថ្លែងនៅក្នុងវេទិកានេះ លោក Dinh Cong Sy បានឲ្យដឹងថា៖ ក្នុងនាមជាប្រទេសមួយដែលមានចំនួនប្រជាជនវ័យក្មេងនោះ វៀតណាមគោរព ហើយជំរុញ ការអភិវឌ្ឍរបស់យុវជន។ នៅឆ្នាំ ២០២០ រដ្ឋសភាវៀតណាមបានអនុម័តជាផ្លូវការលើច្បាប់ស្តីពីយុវជន (ធ្វើវិសោធនកម្ម) ដោយបានកំណត់អំពីសិទ្ធិ និង
ការទទួលខុសត្រូវរបស់យុវជន ព្រមទាំង គោលនយោបាយរបស់រដ្ឋ និងការគ្រប់គ្រងរបស់រដ្ឋអំពីយុវជន។ វៀតណាមជានិច្ចកាលលើកទឹកចិត្តដល់សមាជិកសភាវ័យក្មេងចូលរួមក្នុងសកម្មភាពរបស់រដ្ឋសភា។ ព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់នោះ គឺនៅឆ្នាំ ២០១៥ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានចេញសេចក្តីសម្រេចចិត្តស្តីពីការបង្កើតក្រុមសមាជិកសភាវ័យក្មេង។ សមាជិកសភាវ័យក្មេងវៀតណាមបានចូលរួមពិភាក្សាអំពីបណ្ដាបញ្ហាក្នុងការតាក់តែងច្បាប់ ផ្តល់ទស្សនៈ របស់យុវជន ក៏ដូចជាធ្វើការវិភាគ ឥទ្ធិពលគោលនយោបាយចំពោះយុវជនផងដែរ៕