វៀតណាមចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន-ចិនលើកទី១៧ ស្តីពីការអនុវត្តសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)

(VOVWORLD) -  កិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ អាស៊ាន - ចិន លើកទី១៧ ស្តីពីការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិ បត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ដែលបានប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ១៧ និង ១៨ ខែឧសភា នៅទីក្រុង Hangzhou នៃប្រទេសចិន។

វៀតណាមចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន-ចិនលើកទី១៧ ស្តីពីការអនុវត្តសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) - ảnh 1 អនុរដ្ឋមន្ត្រី ការបរទេសវៀតណាម  លោក Nguyen Quoc Dung អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូ

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung បានទទួលស្គាល់ចំពោះរាល់វឌ្ឍនភាពទទួលបានក្នុងការអនុវត្ត DOC និងការចរចាលើ ក្រមប្រតិបត្តិសម្រាប់ភាគីនៅសមុទ្រខាងកើត COC ផងដែរ។ ទន្ទឹមជាមួយគ្នានោះ លោកអនុរដ្ឋមន្ត្រីការបរទេសវៀតណាម ក៏បានចែករំលែកនូវការព្រួយបារម្ភអំពីភាពស្មុគស្មាញនៅសមុទ្រខាងកើត ដែលផ្តើមពីមូលហេតុ ជាការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងបណ្តាប្រទេសមហាអំណាច សកម្មភាពឯកតោភាគីផ្ទុយពីច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ជាពិសេស គឺសកម្មភាពយោធា ដែលរារាំងការរក្សាសន្តិភាព ស្ថិរភាព និងជះឥទ្ធិពលទៅលើកិច្ចចរចា COC ផងដែរ។ ទន្ទឹមជាមួយគ្នានោះ លោក Nguyen Quoc Dung ក៏បានលើកឡើងថា សមុទ្រខាងកើតកំពុងប្រឈមមុខនឹងឧបសគ្គជាច្រើនទៀត ដូចជា ការនេសាទខុសច្បាប់ គ្មានរបាយការណ៍និងគ្មានការអនុញ្ញាត (IUU Fishing) ការបំពុលបរិស្ថានក៏ដូចជា កាក់សំណល់ប្លាស្ទិកជាដើម។

ចំពោះមុខស្ថានភាពនេះ វៀតណាមសូមអំពាវនាវឲ្យប្រទេសទាំងអស់ លើកកម្ពស់ស្មារតីនៃការទទួលខុសត្រូវ រួមដៃអនុវត្តន៍ពេញលេញនូវ DOC កុំឲ្យមានសកម្មភាពធ្វើឲ្យបញ្ហាកាន់តែស្មុគស្មាញឡើង និងជំរុញការដោះស្រាយចំពោះរាល់ការសាកល្បងដែលត្រូវដាក់ចេញ។ តាមនោះ វៀតណាមនឹងរៀបចំសិក្ខាសាលា ក្នុងក្របខ័ណ្ឌ DOC ស្តីពីការប្រតិបត្តិប្រកបដោយយុត្តិធម៌និងមនុស្សធម៌សម្រាប់អ្នកនេសាទផងដែរ។

ស្តីពី COC ប្រធានគណៈប្រតិភូវៀតណាម បានអះអាងថា នេះជាបញ្ហាសំខាន់ ដែលបានយកចិត្តទុកដាក់ជាពិសេស  ហេតុដូច្នេះវៀតណាមស្នើឲ្យអាស៊ាននិងចិន ខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវក្រមប្រតិបត្តិមួយប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែងបំផុត សមស្របជាមួយច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ ១៩៨២។ ចូលរួមក្នុងដំណើរការនេះ វៀតណាមនឹងទទួលរៀបចំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន-ចិនលើកទី១៨  ស្តីពីការអនុវត្ត DOC ដែលគ្រោងនឹងធ្វើឡើងនៅប្រទេសវៀតណាមនាចុងឆ្នាំ ២០១៩ខាងមុខនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ