វៀតណាមចូលរួមប្រកបដោយទំនួលខុសត្រូវក្នុងការជំរុញកំណើនបៃតងនិងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ

(VOVWORLD) - នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh នឹងថ្លែងសុន្ទរកថាដ៏សំខាន់មួយនៅឯកិច្ចប្រជុំកំពូល P4G, ដឹកនាំដោយសាធារណរដ្ឋកូរ៉េ ដែលនឹងត្រូវប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ។
វៀតណាមចូលរួមប្រកបដោយទំនួលខុសត្រូវក្នុងការជំរុញកំណើនបៃតងនិងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh (រូបថត៖ chinhphu.vn)

ថ្ងៃស្អែក (ថ្ងៃទី ៣១ ឧសភា) នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី ២ នៃភាពជាដៃគូសម្រាប់កំណើនបៃតងនិងគោលដៅសកលឆ្នាំ២០៣០ (P4G) តបតាមការអញ្ជើញរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae In។ នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh នឹងថ្លែងសុន្ទរកថាដ៏សំខាន់មួយនៅឯកិច្ចប្រជុំកំពូល P4G, ដឹកនាំដោយសាធារណរដ្ឋកូរ៉េ ដែលនឹងត្រូវប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ។

វេទិកាកំពូលនៃភាពជាដៃគូសម្រាប់កំណើនបៃតងនិងគោលដៅសកលឆ្នាំ ២០៣០ (P4G) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ ដោយផ្អែកលើគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលដាណឺម៉ាក។ កិច្ចប្រជុំកំពូលភាពជាដៃគូសម្រាប់កំណើនបៃតងនិងគោលដៅពិភពលោកឆ្នាំ ២០៣០ ត្រូវបានចាត់ទុកថាជាវេទិកាឈានមុខរបស់ពិភពលោកសម្រាប់ការលើកកម្ពស់ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ដែលដើរតួនាទីជាស្ពានតភ្ជាប់រវាងរដ្ឋាភិបាល ធុរកិច្ចនិងអង្គការនយោបាយ-សង្គម ដើម្បីពិភាក្សានិងដាក់ចេញដំណោះស្រាយឈានទៅរកកំណើនបៃតងដែលរួមចំណែកដល់ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ (SDGs)។

ចូលរួមវេទិកា P4G ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសជាសមាជិកស្ថាបនិកទាំង ៧ ចាប់ពីថ្ងៃទី ៧ ខែកក្កដាឆ្នាំ ២០១៧ វៀតណាមបានធ្វើសកម្មភាពជាច្រើនដើម្បីបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការសម្របសម្រួលជាមួយរដ្ឋាភិ បាលសមាជិកវេទិកា ដើម្បីសម្រេចគោលដៅនៃវេទិការ P4G នៃគោលដៅបៃតង សកលឆ្នាំ ២០៣០។ នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០១៨ វៀតណាមបានប្រកាសបង្កើតវេទិកាថ្នាក់ជាតិ P4G ដឹកនាំដោយក្រសួងផែនការនិងវិនិយោគនិងក្រុមប្រឹក្សាធុរកិច្ច ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងរយៈពេលកន្លងមកវៀតណាមបានចូលរួមយ៉ាងសកម្ម ក្នុងការខិតខំរួមរបស់សហគមន៍អន្តរជាតិ ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនិងការងើបឡើងវិញបៃតង ព្រមទាំងចូលរួមយ៉ាងសកម្មនៅក្នុងយន្តការអាកាសធាតុពហុភាគី រួមបញ្ចូលខ្លឹមសារឆ្លើយតបការប្រែប្រួលអាកាសធាតុទៅក្នុងឯកសារផ្លូវការ។

ការចូលរួមរបស់វៀតណាមនៅក្នុងវេទិកា P4G និយាយរួម និងកិច្ចប្រជុំកំពូល P4G លើកទី ២ និយាយដោយឡែក ដោយអះអាងពីការចូលរួមចំណែកប្រកបដោយការទទួលខុសត្រូវរបស់វៀតណាមក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព កំណើនបៃតងនិងការឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើបញ្ហាអាទិភាពរបស់វៀតណាមដូចជា៖ ការអភិវឌ្ឍប្រកបដោយចីរភាព ការវិនិយោគ ពាណិជ្ជកម្ម បរិស្ថាន ថាមពលកកើតឡើងវិញ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតំបន់ដីសណ្តទន្លេ Cuu Long។

ទន្ទឹមជាមួយគ្នានោះ រាល់ការតម្រង់ទិសរបស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ក្នុងកិច្ចប្រជុំនិងការចូលរួមវិភាគទានយ៉ាងសកម្មរបស់វៀតណាមនឹងរួមចំណែកលើកកម្ពស់ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម - កូរ៉េខាងត្បូងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ