វៀតណាមចូលរួមពិធីបើកមហាសន្និបាតសហភាពអន្តរសភាពិភពលោក (IPU) លើកទី ១៤២

(VOVWORLD) -  នាយប់ថ្ងៃទី ២៦ ឧសភា នៅវិមានរដ្ឋសភា គណៈ ប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាលោក Tran Thanh Man បានអញ្ជើញចូលរួមពិធីបើកមហាសន្និបាតសហភាពអន្តរសភាពិភពលោក (IPU) តាមប្រព័ន្ធវីដេអូ។

វៀតណាមចូលរួមពិធីបើកមហាសន្និបាតសហភាពអន្តរសភាពិភពលោក (IPU) លើកទី ១៤២  - ảnh 1អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោក Tran Thanh Man អញ្ជើញចូលរួមពិធីបើកមហាសន្និបាតលើកទី ១៤២ នៃសហភាពអន្តរសភា (IU ) (ប្រភព៖ quochoi.vn)

ថ្លែងមតិក្នុងសម័យប្រជុំពិភាក្សាជាមួយប្រធានបទ “ជំនះលើជំងឺរាតត្បាតនៅថ្ងៃនេះ និងកសាងអនាគតល្អប្រសើរជាង៖ តួនាទីរបស់រដ្ឋសភា”, អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោក Tran Thanh Man បានបញ្ជាក់ថា ជាមួយនឹងស្មារតី “ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចប្រយុទ្ធប្រឆាំងនឹងសត្រូវអញ្ជឹង” ហេតុដូច្នេះ ចាប់ពីប៉ុន្មានថ្ងៃដំបូងដែលជំងឺកូវីដ -១៩ ផ្ទុះឡើង ប្រទេសវៀតណាមបានចាត់វិធានការយ៉ាងម៉ឺងមាត់ ដោយមានការស្រុះចិត្តពីប្រជាជនទាំងមូល។ ប្រទេសវៀតណាមក៏អនុវត្ត “គោលដៅពីរទន្ទឹមគ្នា” ដោយប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព ការពារសុខភាពប្រជាជនផង និងស្តារ អភិវឌ្ឍន៍សេដ្ឋកិច្ច ធានាសន្តិសុខសង្គមក្នុងស្ថានភាព “ធម្មតាថ្មី”។

 គណៈប្រតិភូរដ្ឋសភាវៀតណាមក៏បានស្នើឱ្យអង្គការសុខភាពពិភពលោកនិងប្រទេសដទៃទៀត លើកកម្ពស់ភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការក្នុងការផ្ទេរបច្ចេកវិទ្យាសម្រាប់ការផលិតវ៉ាក់សាំងនិងការបណ្តុះបណ្តាល ដើម្បីបង្កើនសមត្ថភាពឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ ១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ