វៀតណាមចូលរួមពិព័រណ៍ធំបំផុតនៅឥណ្ឌា
(VOVWORLD) -សហគ្រាសវៀតណាមនានាបានតាំងបង្ហាញស្ដង់ទំនិញចំនួន ២ សំដៅឧទ្ទេសនាម ផ្សព្វផ្សាយអំពីទំនិញ សេវាកម្មរបស់ខ្លួន ក៏ដូចជាស្វែងរកឱកាសសហប្រតិបត្តិការជាមួយដៃគូឥណ្ឌា និងអន្តរជាតិ។
ពិធីសម្ពោធស្ដង់ទំនិញវៀតណាម (TTXVN) |
ពិព័រណ៍ទំនិញប្រើប្រាស់អន្តរជាតិលើកទី ៣៨ (IITF ២០១៨) បានសម្ពោធនាថ្ងៃទី ១៤ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលពិព័រណ៍ Pragati Maidan ទីក្រុង New Delhi ។ ពិព័រណ៍នេះមានប្រធានបទថា "សហគ្រាសពីជនបទ" ដោយទាក់ទាញបានការចូលរួមរបស់សហគ្រាសអន្តរជាតិ និងឥណ្ឌា ចំនួនជាង ១០០ អង្គភាព។ សហគ្រាសវៀតណាមនានាបានតាំងបង្ហាញស្ដង់ទំនិញចំនួន ២ សំដៅឧទ្ទេសនាម ផ្សព្វផ្សាយអំពីទំនិញ សេវាកម្មរបស់ខ្លួន ក៏ដូចជាស្វែងរកឱកាសសហប្រតិបត្តិការជាមួយដៃគូឥណ្ឌា និងអន្តរជាតិ។
IITF គឺជាពិព័រណ៍ពាណិជ្ជកម្មពហុផ្នែក មានទ្រង់ទ្រាយធំបំផុតនៅឥណ្ឌា ដែលបានរៀបចំឡើងដោយស្ថាប័នជំរុញពាណិជ្ជកម្ម (ITPO) ចំណុះក្រសួងឧស្សាហពាណិជ្ជកម្ម ឥណ្ឌា ជាប្រចាំឆ្នាំ។ IITF ឆ្នាំ២០១៨ បានធ្វើឡើងក្នុងរយៈពេល ២ សប្តាហ៍ ពោលគឺរហូតដល់ថ្ងៃទី ២៧ ខែវិច្ឆិកា៕