វៀតណាមចូលរួមមហោស្រពកីឡាយោធាអន្តរជាតិលើកទី៥នៅរុស្ស៊ី

(VOVWORLD) - ឆ្នាំ២០១៩ជាឆ្នាំទី២ហើយដែលវៀតណាមចូលរួមមហោស្រពកីឡាយោធាអន្តរជាតិលើកទី៥ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី១៧ ខែសីហា នៅសហ ព័ន្ធរុស្ស៊ីនិងប្រទេសចំនួន៩ផ្សេងទៀត។
វៀតណាមចូលរួមមហោស្រពកីឡាយោធាអន្តរជាតិលើកទី៥នៅរុស្ស៊ី - ảnh 1 តំណាងក្រុមវៀតណាមចូលរួមពិធីបើក Army Games ឆ្នាំ២០១៩ (រូបថត៖ qdnd.vn)

ចូលរួមមហោស្រពលើកនេះ ក្រុមវៀតណាមមានកម្មាភិបាល យុទ្ធជនចំនួន ១២៧នាក់ដែលចូលរួមប្រកួតនៅវិញ្ញាណសារចំនួន៧។ វរសេនីយ៍ឯក Phan Hai Long សេនាធិការរងប្រភេទទ័ពរថក្រោះរថពាសដែក ប្រធានក្រុមរថក្រោះវៀត ណាមចូលរួមមហោស្រព បានអោយដឹងថា៖

“យើងខ្ញុំបានកំណត់ថា ការចូលរួមប្រកួតនៅមហោស្រពកីឡាយោធាអន្តរ ជាតិ ដំបូងបង្អស់គឺដើម្បីជួបប្រាស្រ័យ តភ្ជាប់គ្នា ផ្លាស់ប្ដូរបទពិសោធន៍ទៅវិញ ទៅមកក្នុងដំណើរការហ្វឹកហ្វឺននៃប្រទេសនីមួយៗ បង្កើតឡើងចំណងសាមគ្គី ភាពក្នុងទំនាក់ទំនងរវាងកងទ័ពនៃប្រទេសនានានិយាយរួមក៏ដូចជារវាងកង កម្លាំងរថក្រោះនៃបណ្ដាប្រទេសនិយាយដោយឡែក។ ម្យ៉ាងវិញទៀត ក្រុមរថ ក្រោះយើងខ្ញុំក៏បានដាក់ចេញគោលដៅទទួលបានលទ្ធផលខ្ពស់ជាងឆ្នាំមុន ផង ដែរ”។

នៅ Army Games ឆ្នាំ២០១៩ ក្រុមវៀតណាមក៏ចូលរួមតាំងបង្ហាញ ផ្សព្វ ផ្សាយអំពីវប្បធម៌ រូបភាពទឹកដី មនុស្ស និងកងទ័ពវៀតណាមនៅ “ផ្ទះមិត្តភាព” ហើយចូលរួម festival សិល្បៈដោយឈុតសម្ដែងពោរពេញទៅដោយអត្ត សញ្ញាណជាតិផងដែរ។ វរសេនីយ៍ត្រី Nguyen Tien Dung អនុប្រធានការិយា ល័យតាំងពិព័រណ៍ឃោសនានៃសារមន្ទីរយោធាវៀតណាម បានអោយដឹងថា៖

“ក្នុងលើកដំបូងដែលកងទ័ពវៀតណាមចូលរួមតាំងបង្ហាញនៅក្នុង “ផ្ទះមិត្ត ភាព” នេះ យើងខ្ញុំចង់សង្កត់ធ្ងន់ទៅលើប្រពៃណីនិងអត្តសញ្ញាណវប្បធម៌វៀត ណាម ក៏ដូចជាវប្បធម៌យោធារបស់កងទ័ពប្រជាជនវៀតណាមផងដែរ។ ខុស ពីប្រទេសផ្សេងៗ ស្តង់ទំនិញរបស់វៀតណាមត្រឹមតែតាំងបង្ហាញផលិតផលដែល ត្រូវបានធ្វើឡើងពីសម្ភារៈសង្គ្រាមដោយយុទ្ធជនវៀតណាមក្នុងពេលសម្រាក បន្ទាប់ពីការប្រយុទ្ធ។ ផលិតផលទាំងនេះបានបង្ហាញនូវលក្ខណៈខ្លួនទីពឹងខ្លួន របស់កងទ័ពវៀតណាម ដោយចះជំនះពុះពារលើការលំបាកក្នុងលក្ខខ័ណ្ឌមិនល្អ ព្រមទាំងបង្ហាញនូវបំណងប្រាថ្នាអំពីសន្តិភាពរបស់យុទ្ធជនវៀតណាមផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ