វៀតណាមចូលរួមសន្និសីទអន្តរជាតិទីក្រុងតូក្យូស្តីពីការអភិវឌ្ឍន៍ទ្វីបអាហ្វ្រិក

(VOVWORLD) -ដោយប្រធានបទ“ ជំរុញការអភិវឌ្ឍទ្វីបអាហ្រ្វិកតាមរយៈប្រជាជន បច្ចេកវិទ្យា និងការផ្លាស់ប្ដូរថ្មី” ក្នុងរយៈពេល ៣ ថ្ងៃប្រព្រឹត្តិទៅសន្និសីទនេះ ប្រតិភូនានានឹងផ្លាស់ប្ដូរអំពីវិធានការពន្លឿនការផ្ទេរប្តូរជាឌីជីថល និងការកែលម្អបរិយាកាសធ្វើអាជីវកម្មនៅអាហ្វ្រិកតាមរយៈការផ្លាស់ប្ដូរថ្មី និងការចូលរួម ពីវិស័យឯកជន។
វៀតណាមចូលរួមសន្និសីទអន្តរជាតិទីក្រុងតូក្យូស្តីពីការអភិវឌ្ឍន៍ទ្វីបអាហ្វ្រិក - ảnh 1 អនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Cuong (រូបថត៖ vnanet.vn)

នាថ្ងៃទី ២៨ ខែសីហា សន្និសីទអន្តរជាតិទីក្រុងតូក្យូលើកទី ៧ ស្តីពីការអភិវឌ្ឍទ្វីបអាហ្វ្រិក (TICAD) លើកទី ៧ ត្រូវបានបើកនៅទីក្រុង យូកូហាម៉ា ប្រទេសជប៉ុន ដោយមានការចូលរួមរបស់ប្រមុខរដ្ឋ និងថ្នាក់ដឹកនៃបណ្ដាប្រទេសអាហ្វ្រិក ជប៉ុន ប្រទេសដៃគូ និងភ្ញៀវកិត្តិយស រួមទាំងតំណាងនៃអង្គការថ្នាក់តំបន់ អន្តរជាតិ និងសហគ្រាស។ គណៈប្រតិភូវៀតណាមចូលរួម TICAD លើកទី ៧ ដឹកនាំដោយអនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Cuong។

ដោយប្រធានបទ“ ជំរុញការអភិវឌ្ឍទ្វីបអាហ្រ្វិកតាមរយៈប្រជាជន បច្ចេកវិទ្យា និងការផ្លាស់ប្ដូរថ្មី” ក្នុងរយៈពេល ៣ ថ្ងៃប្រព្រឹត្តិទៅសន្និសីទនេះ ប្រតិភូនានានឹងផ្លាស់ប្ដូរអំពីវិធានការពន្លឿនការផ្ទេរប្តូរជាឌីជីថល និងការកែលម្អបរិយាកាសធ្វើអាជីវកម្មនៅអាហ្វ្រិកតាមរយៈការផ្លាស់ប្ដូរថ្មី និងការចូលរួម ពីវិស័យឯកជន។ ក្រៅពីនេះ អង្គសន្នសីទក៏នឹងពិភាក្សាលើដំណោះស្រាយ ដើម្បីពង្រឹងសន្តិភាព និងស្ថិរភាពនៅទ្វីពនេះ តាមរយៈការជំរុញគំនិតផ្ដូចផ្ដើមរបស់បណ្ដាប្រទេសអាហ្វ្រិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ