វៀតណាមជឿជាក់ថាទំនាក់ទំនងវៀតណាម-អាមេរិកនឹងបន្តអភិវឌ្ឍប្រកបដោយផ្លែផ្កា

(VOVWORLD) - "វៀតណាមចាត់ទុក អាមេរិកជាដៃគូមួយក្នុង ចំណោមដៃគូដ៏សំខាន់ជួរមុខដោយឈរលើការគោរពឯករាជ្យភាព អធិប តេយ្យភាព បូរណភាពដែនដីនិងប្រព័ន្ធនយោបាយរបស់គ្នាដើម្បី ផលប្រយោជន៍ទៅវិញទៅមក។"
វៀតណាមជឿជាក់ថាទំនាក់ទំនងវៀតណាម-អាមេរិកនឹងបន្តអភិវឌ្ឍប្រកបដោយផ្លែផ្កា - ảnh 1 អ្នកនាំពាក្យរង ក្រសួងការបរទេស វៀតណាមលោក Duong Hoai Nam។

នៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី៥ វិច្ឆិកា អ្នកនាំពាក្យរង ក្រសួងការបរទេស វៀតណាមលោក Duong Hoai Nam បានអះអាងថា វៀតណាម ជឿជាក់ថា ប្រធានាធិបតីអាមេរិកអាណត្តិថ្មីមិនថាជានរណាក៏ ដោយ ប៉ុន្តែនឹងគាំទ្រចំពោះការអភិវឌ្ឍនៃទំនាក់ទំនងរវាង វៀតណាមនិង អាមេរិកជាក់ជាពុំខាន។ លោក Duong Hoai Nam បានបន្ថែមទៀតថា៖

“ដំបូងឡើយ ត្រូវបញ្ជាក់ថាការបោះឆ្នោតប្រធានាធិបតីគឺជាការងារផ្ទៃ ក្នុងរបស់ប្រទេសអាមេរិក ហើយត្រឹមតែប្រជាជនអាមេរិកទើបមានសិទ្ធិ សម្រេចតែប៉ុណ្ណោះ។ វៀតណាមចាត់ទុក អាមេរិកជាដៃគូមួយក្នុង ចំណោមដៃគូដ៏សំខាន់ជួរមុខដោយឈរលើការគោរពឯករាជ្យភាព អធិប តេយ្យភាព បូរណភាពដែនដីនិងប្រព័ន្ធនយោបាយរបស់គ្នាដើម្បី ផលប្រយោជន៍ទៅវិញទៅមក។ វៀតណាមមានបំណងថា អាមេរិកនឹងបន្ត ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យមានការរីកចម្រើនយ៉ាងជាក់ស្ដែង ប្រកបដោយផ្លែផ្កានិងចីរភាព”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ