វៀតណាមជាដៃគូពាណិជ្ជកម្មសំខាន់របស់រុស្ស៊ីនៅតំបន់អាស៊ីអាគ្នេយ៍

(VOVWORLD) -  នាថ្ងៃទី ២៨ ខែធ្នូ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS  បានដកស្រង់សម្តីរបស់តំណាងពាណិជ្ជកម្មរុស្ស៊ី ប្រចាំនៅវៀតណាមលោក  Vyacheslav Kharinov ដោយឲ្យដឹងថា វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មសំខាន់របស់រុស្ស៊ីនៅតំបន់អាស៊ីអាគ្នេយ៍ ដែលត្រូវបានបង្ហាញជាក់លាក់តាមរយៈលទ្ធផលទទួលបានពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០១៨។

វៀតណាមជាដៃគូពាណិជ្ជកម្មសំខាន់របស់រុស្ស៊ីនៅតំបន់អាស៊ីអាគ្នេយ៍ - ảnh 1វៀតណាមជាដៃគូពាណិជ្ជកម្មសំខាន់របស់រុស្ស៊ីនៅតំបន់អាស៊ីអាគ្នេយ៍

យោងតាមលោក Kharinov ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងរុស្ស៊ី - វៀត ណាមនៅក្នុងឆ្នាំ ២០១៨ បានកើនឡើង យ៉ាងខ្លាំង ដែលរំពឹងថានឹង កើនលើសពី ៦,២ ពាន់លានដុល្លារអាមេរិក។ យោងតាមការស្ថិតិរបស់ភាគីរុស្ស៊ីគឺ ការនាំចេញរបស់រុស្ស៊ីចូលមកវៀតណាមភាគច្រើនជាម្ហូបអាហារ គ្រឿងម៉ាស៊ីន លោហធាតុដែក និងផលិតផលធ្វើពីដែកជាដើម។ ហើយនេះជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត នៃការអភិវឌ្ឍទំនាក់ទំនងពាណិ ជ្ជកម្មរវាងប្រទេសទាំងពីរ គឺស្រូវសាឡីត្រូវស្ថិតនៅលំដាប់ចម្បងក្នុងបញ្ជីទំនិញរុស្ស៊ីដែលបាននាំចេញចូលប្រទេសវៀតណាម។ ទន្ទឹមនឹងនេះដែរ ក្រុមឧបករណ៍អេឡិចត្រូនិច រួមមានកុំព្យូទ័រ ទូរស័ព្ទនិងគ្រឿងបន្លាស់បាននាំមុខបញ្ជីទំនិញវៀតណាមដែលបាននាំចេញទៅកាន់ប្រទេសរុស្ស៊ី។

លោក Kharinov បានអះអាងថា អាជីវកម្មរបស់រុស្ស៊ីមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទីផ្សារវៀតណាម។ ក្រៅពីម្ហូបអាហារ អាជីវកម្មនានារបស់រុស្ស៊ី បានផ្គត់ផ្គង់ឲ្យដៃគូវៀតណាមនូវដំណោះស្រាយបច្ចេកវិជ្ជាទំនើប ដើម្បីកសាង “ទីក្រុងឆ្លាតវៃ” បច្ចេកវិទ្យាចម្រោះទឹក ការផ្គត់ផ្គង់ទឹក និងឧបករ ណ៍វេជ្ជសាស្រ្តផ្អែកលើបច្ចេកវិទ្យានុយក្លេអ៊ែរ;  ម៉ាស៊ីនប្រើថាមពលខ្យល់រួមទាំងទំនិញនិងសេវាកម្មផ្សេងៗ ច្រើនទៀត។ តំណាងពាណិជ្ជកម្មរុស្ស៊ីរូបនេះបានជឿជាក់ថា ចំនួនក្រុមហ៊ុនរុស្ស៊ីដែលចូលមក វៀតណាមនឹងកើនឡើង ជារៀងរាល់ឆ្នាំផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ