វៀតណាមជានិច្ចកាលជាកត្តាស្នូលរបស់អាស៊ាន

(VOVWORLD) -  វិធីសាស្ត្រឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ របស់វៀតណាម គួរឲ្យចាប់អារម្មណ៍ណាស់ ជាពិសេស ក្នុងការជំរុញ “ភាពស្អិតរមួតនិងការឆ្លើយតប” របស់អាស៊ានក្នុងឆ្នាំពោរពេញទៅដោយការលំបាកនេះ។

វៀតណាមជានិច្ចកាលជាកត្តាស្នូលរបស់អាស៊ាន - ảnh 1

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលដំណែងជាប្រធាន AIPA ៤១ នៅក្នុងពិធីបិទមហាសន្និបាត AIPA ៤០ នៅទីក្រុងបាងកក (ថៃ) ថ្ងៃទី ២៩ ខែសីហាឆ្នាំ ២០១៩ (រូបថតឯកសារ៖ Trong Duc/TTXVN)

នាថ្ងៃទី ២៨ ខែកក្កដា ក្នុងឱកាសរំលឹកខួបលើទី ២៥ ឆ្នាំដែលវៀតណាមក្លាយជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សាស្ត្រាចារ្យរង លោក Simon Tay ប្រធានវិទ្យាស្ថានទទួលបន្ទុកកិច្ចការអន្តរជាតិសិង្ហបុរី (SIIA) បានសង្កត់ធ្ងន់ថា៖ ជាមួយនឹងគោលនយោបាយរីកចម្រើននិងការច្នៃប្រឌិតលេចធ្លោ រួមទាំងការធ្វើសមាហរណកម្មស៊ីជម្រៅជាមួយពិភពលោក វៀតណាមជានិច្ចកាលបង្ហាញថាជាកត្តាស្នូលរបស់អាស៊ាន ចាប់តាំងពីបានចូលរួមក្នុងសមាគមនេះកាលពីឆ្នាំ ១៩៩៥ មក។

ទន្ទឹមជាមួយគ្នានេះ លោកស្រី Jessica Wau នាយិការរង SIIA ទទួលបន្ទុកផ្នែកស្រាវជ្រាវអាស៊ានបានវាយតម្លៃខ្ពស់ចំពោះតួនាទីដឹកនាំរបស់វៀតណាម ក្នុងឆ្នាំប្រធានអាស៊ាន ២០២០។ វិធីសាស្ត្រឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ របស់វៀតណាម គួរឲ្យចាប់អារម្មណ៍ណាស់ ជាពិសេស ក្នុងការជំរុញ “ភាពស្អិតរមួតនិងការឆ្លើយតប” របស់អាស៊ានក្នុងឆ្នាំពោរពេញទៅដោយការលំបាកនេះ។

យោងតាមអ្នកជំនាញ SIIA  ក្នុងតួនាទីជាប្រធានប្តូរវេនអាស៊ានរបស់វៀតណាម តាំងពីរបៀបរៀបចំកិច្ចប្រជុំកំពូលអាស៊ានទាំងក្នុងតំបន់និងជាមួយដៃគូ អាចមើលឃើញថា អាស៊ានបានរក្សា “ស្វ័យភាពយុទ្ធសាស្រ្ត” ហើយនៅពេលអនាគត អាស៊ានពិតជាអាចធ្វើបានប្រសើរជាងនេះទៅទៀតជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ