វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយប៉ាឡេស្ទីន

(VOVWORLD) - នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh កាលពីរសៀល ថ្ងៃទី ៨ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល ក្នុងឱកាសទទួលជួបជាមួយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាឡេស្ទីនលោក Ziad Hab Al-Reeh ដែលកំពុងបំពេញទស្សន កិច្ចការងារនៅវៀតណាម។ 

វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយប៉ាឡេស្ទីន - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងរដ្ឋមន្ត្រីមហាផ្ទៃប៉ាឡេស្ទីនលោក Ziad Hab Al-Reeh។ (រូបថត៖ VOV)
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ជំហរដ៏ឥតងាករេ របស់វៀតណាមនោះ គឺគាំទ្រចំពោះយុត្តិធម៌; គាំទ្រចំពោះការបង្កើតកិច្ចសន្ទនា ការ ដោះស្រាយជម្លោះដោយសន្តិវិធី។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា នាពេលខាងមុខ វៀតណាម និងប៉ាឡេស្ទីននឹងបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌសហប្រតិបត្តិ ការលើទាំងកម្រិតទ្វេភាគី និងពហុភាគី។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួង មហាផ្ទៃប៉ាឡេស្ទីន និងក្រសួងនគរបាលវៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការ ផ្លាស់ ប្តូរព័ត៌មាន ជំរុញការសម្របសម្រួលក្នុងវិជ្ជាជីវៈ; សម្របសម្រួលចាត់ការបទល្មើស ឆ្លងដែន; ធានាសន្តិសុខ សុវត្ថិភាពសម្រាប់ទីស្នាក់ការនៃស្ថាប័នតំណាង ប្រជាពលរដ្ឋ នៃប្រទេសនេះដែលកំពុងធ្វើការ សិក្សា ទៅទេសចរណ៍ សហប្រតិបត្តិការវិនិយោគ ... នៅលើដែនដីនៃប្រទេសផ្សេងទៀត; រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង វៀតណាម និងប៉ាឡេស្ទីនឱ្យកាន់តែស៊ីជម្រៅ ជាក់ស្ដែង និងប្រសិទ្ធភាព។
អំពីបញ្ហាតំបន់ និងអន្តរជាតិ ភាគីទាំងពីរបានឯកភាពគាំទ្រគ្នាទៅវិញទៅមកលើ វេទិកាអន្តរជាតិដែលប្រទេសទាំងពីរជាសមាជិក; គាំទ្រគោលជំហរ និងទស្សនៈរបស់ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងវៀតណាមលើបញ្ហាសមុទ្រខាងកើត ក្នុងនោះមានការធានាសុវត្ថិភាព សេរីភាពខាងនាវាចរណ៍ និងអាកាសចរណ៍ក្នុងតំបន់ ដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ