វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសជោគជ័យបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅអាស៊ីអាគ្នេយ៍

(VOVWORLD) - នាថ្ងៃទី១៧មីនា គេហទំព័រ scoopwhoop.com របស់ឥណ្ឌាបានចុះផ្សាយបទ អត្ថាធិប្បាយដែលចាត់ទុកថា វៀតណាមជាប្រទេសមួយក្នុងចំណោម ប្រទេសជោគជ័យបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅអាស៊ី អាគ្នេយ៍។ 
វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសជោគជ័យបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅអាស៊ីអាគ្នេយ៍ - ảnh 1វៀតណាមបានផ្ដោតសំខាន់ទៅលើសកម្មភាពឃោសនា ណែនាំប្រជាជនអំពីរបៀបបង្ការប្រឆាំងនឹងជំងឺ Covid-19 (រូបថត៖ TTXVN) 

  អត្ថបទនេះបានសរសេរថា វៀតណាមបានបង្ហាញសមត្ថភាពទប់ទល់ នឹងគ្រប់គ្រងជំងឺឆ្លង Covid-19 ប្រកបដោយប្រសិទ្ធភាព ហើយជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលត្រូវបានវាយតម្លៃខ្ពស់បំផុត ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺ Covid-19។

នាថ្ងៃដដែល គេហទំព័រ The Diplomat ក៏បានចុះផ្សាយអត្ថបទសរសេរមួយ ស្ដីពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការប្រយុទ្ធប្រឆាំងរាំងខ្ទប់ការរីករាលដាលនៃជំងឺរាតត្បាតសកល Covid-19 ផងដែរ។ អត្ថបទនេះបាន សរសេរថា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ រដ្ឋាភិបាលវៀតណាមជានិច្ចកាល គិតដល់អាយុជីវិត សុខភាពនិងជីវភាពរស់នៅរបស់ប្រជាជននៅចម្បង។ ដោយ ឈរលើស្មារតីនោះ រដ្ឋាភិបាលវៀតណាមបានជូនព័ត៌មានដល់មហាជនទាំងអស់ ប្រកបដោយតម្លាភាពស្ដីពីស្ថានភាពជំងឺរាតត្បាត ហើយទទួលបានការជឿទុក ចិត្តរបស់ប្រជាជន។ រាល់វិធានការនេះបានបង្ហាញឲ្យឃើញប្រសិទ្ធភាពនិង លទ្ធផលជាវិជ្ជមាននៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ