វៀតណាមជំរុញខ្លាំងការងារកសាងរដ្ឋាភិបាលអេឡិចត្រូនិក

(VOVWORLD) - លោកនាយករដ្ឋមន្រ្តីបានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០២១តទៅ រដ្ឋាភិបាលនឹងពិចារណារៀបចំណាត់ថ្នាក់នៃការកសាងរដ្ឋាភិបាលអេឡិចត្រូនិកនៅខេត្តក្រុងទាំង៦៣ ហើយប្រកាសជាសាធារណៈដើម្បីវាយតម្លៃចំពោះការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំនៃតំបន់ទាំងអស់។
វៀតណាមជំរុញខ្លាំងការងារកសាងរដ្ឋាភិបាលអេឡិចត្រូនិក - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ VGP) 

នារសៀលថ្ងៃទី២៦ សីហា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ប្រធានគណៈកម្មការជាតិអំពីរដ្ឋាភិបាលអេឡិចត្រូនិក បានអញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយបណ្ដាគណៈកម្មការដឹកនាំការកសាងរដ្ឋាភិបាលអេឡិចត្រូនិកននៅតាមក្រសួង ស្ថាប័ននានានិងគណៈកម្មការដឹកនាំការកសាងអាជ្ញាធរអេឡិចត្រូនិកនៅតាមខេត្តក្រុងទាំង៦៣។

នៅកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះអង្គភាពមួយចំនួនដែលមានវិធីថ្មីដើម្បីដាស់តឿនដំណើរការផ្ទេរប្ដូរជាឌីជីថលនិងការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល។ លោកនាយករដ្ឋមន្រ្តីបានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០២១តទៅ រដ្ឋាភិបាលនឹងពិចារណារៀបចំណាត់ថ្នាក់អំពីរដ្ឋាភិបាលអេឡិចត្រូនិកនៃខេត្តក្រុងទាំង៦៣ ហើយប្រកាសជាសាធារណៈដើម្បីវាយតម្លៃចំពោះការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំនៃតំបន់ទាំងអស់។

គួរជម្រាបបន្ថែមទៀតថា យោងតាមរបាយការណ៍រៀបចំណាត់ថ្នាក់នៃការអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិករបស់ប្រទេសនិងតំបន់ដែនដចំនួន១៩៣ ដែលត្រូវបានអង្គការសហប្រជាជាតិប្រកាសកាលពីខែកក្កដាថា វៀតណាមឈរលំដាប់ថ្នាក់ទី៨៦/១៩៣លើពិភពលោក ទី២៤/៤៧នៅទ្វីបអាស៊ីនិងទី៦/១១នៅអាស៊ីអាគ្នេយ៍។ គោលដៅរបស់វៀតណាមដល់ចុងឆ្នាំ២០២០ គឺកើន១០កាំលើតារាងរៀបចំណាត់ថ្នាក់ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ