វៀតណាមតែងតាំងបេក្ខជនចូលរួមគណៈកម្មាធិការច្បាប់អន្តរជាតិឡើងវិញ

(VOVWORLD) - កាលពីឆ្នាំ២០១៦ លោកឯកអគ្គរដ្ឋទូតបានក្លាយទៅជាជនវៀតណាមដើមដំបូង ដែលជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការច្បាប់អន្តរជាតិ។ ក្នុងអាណត្តិ២០១៧-២០២២ លោកឯកអគ្គរដ្ឋទូត Nguyen Hong Thao តែងតែពង្រីកតួនាទីរបស់ខ្លួនក្នុង ការជំរុញលទ្ធផលស្រាវជ្រាវនានារបស់ ILC ហើយចូលរួមថ្លែងមតិនិងពិភាក្សាយ៉ាង សកម្មលើប្រធានបទនានារបស់ ILC ផងដែរ។

វៀតណាមតែងតាំងបេក្ខជនចូលរួមគណៈកម្មាធិការច្បាប់អន្តរជាតិឡើងវិញ - ảnh 1លោកឯកអគ្គរដ្ឋទូត Nguyen Hong Thao។
(រូបថត៖ VNA)
នាពេលថ្មីៗនេះ ស្ថានបេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុងញូយ៉ក់និងទីក្រុងហ្សឺណែវបានផ្ញើរកំណត់ទូតដល់អ.ស.បនិង ប្រទេសនានាដើម្បីជូនដំណឹងពីការឈរឈ្មោះរបស់លោកឯកអគ្គរដ្ឋទូត Nguyen Hong Thao ចូលគណៈកម្មាធិការច្បាប់អន្តរជាតិ (ILC) អាណត្តិ ២០២៣-២០២៧។
កាលពីឆ្នាំ២០១៦ លោកឯកអគ្គរដ្ឋទូតបានក្លាយទៅជាជនវៀតណាមដើមដំបូង ដែលជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការច្បាប់អន្តរជាតិ។ ក្នុងអាណត្តិ២០១៧-២០២២ លោកឯកអគ្គរដ្ឋទូត Nguyen Hong Thao តែងតែពង្រីកតួនាទីរបស់ខ្លួនក្នុង ការជំរុញលទ្ធផលស្រាវជ្រាវនានារបស់ ILC ហើយចូលរួមថ្លែងមតិនិងពិភាក្សាយ៉ាង សកម្មលើប្រធានបទនានារបស់ ILC ផងដែរ។
ដោយទទួលបានទំនុកទុកចិត្ត លោកឯកអគ្គរដ្ឋទូត Nguyen Hong Thao បន្ត ត្រូវបានឧទ្ទេសនាមជាបេក្ខជនមួយរូបក្នុងចំណោមបេក្ខជនទាំង១០រូបនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឈរឈ្មោះចូលរួមគណៈ កម្មាធិការច្បាប់អន្តរជាតិសម្រាប់អាណត្តិ២០២៣-២០២៧។ ការបោះឆ្នោត ILC គ្រោងនឹងប្រព្រឹត្តទៅនាខែវិច្ឆិកាឆ្នាំ២០២១នៅទីក្រុង ញូយ៉ក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ