វៀតណាមតែងតែចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ជួរមុខគេ

(VOVWORLD) - នេះជាការអះអាងរបស់ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ក្នុងពិធីទទួលជួបជាមួយលោក John Pete Ricketts អភិបាលរដ្ឋ Nebraska (នៃសហរដ្ឋអាមេ រិក) នារសៀលថ្ងៃទី ៦ ខែកញ្ញា នៅទីក្រុងហាណូយ។ 
វៀតណាមតែងតែចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ជួរមុខគេ - ảnh 1នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបលោក John Pete Ricketts អភិបាលរដ្ឋ Nebraska នៃសហរដ្ឋអាមេរិក (រូបថត៖ TTXVN) 

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីមានបំណងជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឱ្យមានការអភិវឌ្ឍឥតឈប់ឈរប្រកបដោយប្រសិទ្ធ ភាព។ ក្នុងរយៈពេលកន្លងទៅ  កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរបានបន្តរីកចម្រើនគួរអោយកត់សម្គាល់។ ពោលគឺ ទំហ៊ុំពាណិជ្ជកម្មបានលើសពី ៦០ ពាន់លានដុល្លារ។ វៀតណាមកំពុងប្រឹងប្រែងធ្វើឱ្យមានតុល្យភាពពាណិជ្ជកម្មទ្វេភាគី។ ទន្ទឹមជាមួយគ្នានោះ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ក្នុងនោះមានកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងតំបន់នានារបស់វៀតណាម និងរវាងវិស័យដែលភាគីទាំងពីរមានឧត្តមភាព ត្រូវបានរដ្ឋាភិបាល វៀតណាមវាយតម្លៃខ្ពស់ផងដែរ។ ម្យ៉ាងវិញទៀត វៀតណាមតែងតែបង្កលក្ខណៈងាយស្រួលសម្រាប់ផលិតផលអាមេរិកនិយាយរួមនិងរដ្ឋ Nebraska និយាយដោយឡែកចូលមកវៀតណាមដោយឈរលើមូលដ្ឋានផលប្រយោជន៍ទៅវិញទៅមក។

ជាការឆ្លើយតប លោក John Pete Ricketts អភិបាលរដ្ឋ Nebraska  បានថ្លែងថា សហរដ្ឋអាមេរិកនិយាយរួមនិងរដ្ឋ Nebraska និយាយដោយឡែក ចង់ជំរុញទំនាក់ទំនងជាមួយវៀតណាម។ លោករូបនេះបានបញ្ជាក់ថា រដ្ឋ Nebraska មានសមត្ថភាពនាំចេញសាច់គោធំបំផុតរបស់សហរដ្ឋអាមេរិក ហើយតម្លៃពាណិជ្ជកម្មនៃការនាំចេញសាច់គោទៅកាន់វៀតណាមបានកើនឡើងបីដងបើប្រៀបធៀបទៅនឹងពេលកន្លង មក។ រដ្ឋ Nebraska ក៏មានប្រៀបខ្លាំងខាងកសិកម្មផងដែរ។ លោក John Pete Ricketts អភិបាលរដ្ឋ Nebraska សង្ឃឹមថា ភាគីទាំងពីរនឹងដោះស្រាយរាល់ ឧបសគ្គមួយចំនួន ដើម្បីជំរុញការផ្លាស់ប្តូរការវិនិយោគនិងពាណិជ្ជកម្ម។ លោក John Pete Ricketts អភិបាលខេត្តបានស្នើសុំធ្វើសន្និសិទផ្សព្វផ្សាយការវិនិយោគសម្រាប់ពាណិជ្ជ កម្មទ្វេភាគីនៅរដ្ឋ Nebraska តែម្តង តាមរយៈនោះ រួមចំណែកដល់ការពង្រឹងទំនាក់ទំនងទ្វេភាគីជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ