វៀតណាមតែងតែយកចិត្តទុកដាក់និងអភិវឌ្ឍន៍ទំនាក់ទំនងសាមគ្គីភាពជាមួយកម្ពុជា

(VOVWORLD) - នាថ្ងៃទី ១០ ខែកញ្ញា នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯកបំរុង លោក Pham Ngoc Minh អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានទទួលជួបជាមួយឧត្តមសេនីយ៍ On Sok-khon មេបញ្ជាការរងនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងយោធពលខេមរភូមិន្ទ។

វៀតណាមតែងតែយកចិត្តទុកដាក់និងអភិវឌ្ឍន៍ទំនាក់ទំនងសាមគ្គីភាពជាមួយកម្ពុជា - ảnh 1ទិដ្ឋភាពនៃជំនួប  

ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក  លោក Pham Ngoc Minh បានអះអាងថា វៀត ណាមតែងតែយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ទំនាក់ទំនងសាមគ្គីភាពជាមួយរាជរដ្ឋាភិបាល ប្រជាជននិងកងទ័ពនៃព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះទៅទៀត វៀតណាមនឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីថែរក្សា ពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីភាពរវាងប្រទេសទាំងពីរដោយឥតឈប់ឈរ។ ចំណែកឯលោកឧត្តមសេនីយ៍ On Sok-khon បានជម្រាបនូវលទ្ធផលការងាររបស់គណៈប្រតិភូជាមួយស្ថាប័នជាច្រើននៃក្រសួងការ ពារប្រទេសវៀតណាម។ លោកនាយឧត្តមសេនីយ៍រូបនេះបានសង្កត់ធ្ងន់ថា កម្ពុជានឹងពង្រឹងនិងអភិវឌ្ឍចំណងសាមគ្គីភាពនិងមិត្តភាពជាមួយ វៀតណាមជានិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ