វៀតណាមតាងនាមអាស៊ានអំពាវនាវឲ្យឆ្ពោះទៅការរំសាយសព្វាវុធនុយក្លេអ៊ែរ

(VOVWORLD) - នាថ្ងៃទី២៦ សីហា មហាសន្និបាតអង្គការសហប្រជាជាតិបានរៀបចំ កិច្ចប្រជុំជាន់ខ្ពស់ជាប្រចាំឆ្នាំតាមប្រព័ន្ធវីដេអូដើម្បីរំលឹកខួបអនុស្សាវរីយ៍ទិវាប្រឆាំងនឹងការសាកល្បងនុយក្លេអ៊ែរអន្តរជាតិថ្ងៃទី២៩ សីហា។
វៀតណាមតាងនាមអាស៊ានអំពាវនាវឲ្យឆ្ពោះទៅការរំសាយសព្វាវុធនុយក្លេអ៊ែរ - ảnh 1មហាសន្និបាតអង្គការសហប្រជាជាតិបានរៀបចំកិច្ចប្រជុំជាន់ខ្ពស់ជាប្រចាំឆ្នាំតាមប្រព័ន្ធវីដេអូដើម្បីរំលឹកខួបអនុស្សាវរីយ៍ទិវាប្រឆាំងនឹងការសាកល្បងនុយក្លេអ៊ែរអន្តរជាតិថ្ងៃទី២៩ សីហា។ (រូបថត៖ VOV)

ក្នុងឋានៈជាប្រធានគណៈកម្មាធិការអាស៊ានប្រចាំនៅទីក្រុងញូវយ៉ក លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិបានតាងនាមអាស៊ានថ្លែងនៅកិច្ចប្រជុំនេះ។ លោកឯកអគ្គរដ្ឋទូតបានចាត់ទុកថា ការបញ្ឈប់ការសាកល្បងនុយក្លេអ៊ែរ ជាជំហានដ៏សំខាន់មួយឆ្ពោះទៅការរំសាយសព្វាវុធនុយក្លេអ៊ែរ។ អាស៊ាន ប្រឆាំងជំទាស់នឹងការសាកល្បង នុយក្លេអ៊ែរក្រោមគ្រប់រូបភាព ដោយសារវា ដើរផ្ទុយទៅនឹងការខិតខំប្រឹងប្រែង ស្ដង់ដារអន្តរជាតិ និងសេចក្ដីសម្រេច ចិត្តពាក់ព័ន្ធនានារបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប។ លោកឯកអគ្គរដ្ឋទូត វៀតណាមក៏បានសង្កត់ធ្ងន់ថា ការដែលប្រទេសអាស៊ានទាំងអស់បាន អនុម័តលើសន្ធិសញ្ញាហាមឃាត់ការសាកល្បងអាវុធនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ (CTBT) គឺជាកិច្ចខិតខំប្រឹងប្រែងនិងការរួមចំណែកដ៏ជាក់ស្ដែងរបស់ អាស៊ានទៅក្នុងកិច្ចការនេះ។

លោកឯកអគ្គរដ្ឋទូតបានអះអាងថា អាស៊ាន ជាតំបន់នៃចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ ហើយអាស៊ាននិង អ.ស.បអាចសហប្រតិបត្តិការជាច្រើនថែមទៀត សំដៅជំរុញលទ្ធិពហុភាគី និយម គោលការណ៍ជាសារវ័ន្តនៃច្បាប់អន្តរជាតិនិងធម្មនុញ្ញអ.ស.បក្នុង នោះមានកិច្ចខិតខំប្រឹងប្រែងរួមស្ដីពីការប្រឆាំងនឹងការសាកល្បងអាវុធនុយក្លេអ៊ែរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ