វៀតណាមតម្រូវឲ្យចិនដកនាវាចេញពីតំបន់ថ្មប៉ប្រះទឹក Ba Dau

(VOVWORLD) - នៅសន្និសីទសារព័ត៌មានដែលបានធ្វើឡើងតាមប្រព័ន្ធអនឡាញនារសៀលថ្ងៃទី៤ ខែវិច្ឆិកា អ្នកនាំពាក្យរងនៃក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានឡើងសម្លេងតម្រូវឲ្យចិនបញ្ឈប់ភ្លាមមួយរំពិចបណ្ដាសកម្មភាពនៅថ្មប៉ប្រះ ទឹក Ba Dau ចំណុះបណ្ដុំថ្មប៉ប្រះទឹក Sinh Ton ស្ថិតនៅក្នុងប្រជុំកោះ Truong Sa របស់វៀត ណាម ដោយចាត់ទុកនេះជាអំពើរំលោភបំពានទៅលើច្បាប់អន្តរជាតិ។

វៀតណាមតម្រូវឲ្យចិនដកនាវាចេញពីតំបន់ថ្មប៉ប្រះទឹក Ba Dau - ảnh 1រូបភាពពីផ្កាយរណបបង្ហាញឲ្យឃើញវត្តមានរបស់នាវាចិននៅក្នុងតំបន់ថ្មប៉ប្រះទឹក Ba Dau ដែលស្ថិតនៅក្នុងប្រជុំកោះ Truong Sa របស់វៀតណាម កាលពីថ្ងៃទី១៧ ខែតុលា។ (រូបថត៖ AMTI)
នៅចំពោះមុខព័ត៌មានដែលថា នាវារបស់ចិនធ្វើសកម្មភាពជាថ្មីម្ដងទៀតនៅ តំបន់ថ្មប៉ប្រះទឹក Ba Dau នោះ លោកស្រី Pham Thu Hang បានប្រកាសយ៉ាង ដូច្នេះថា៖
“ដូចដែលបានបញ្ជាក់ជាច្រើនលើកច្រើនសារថា វៀតណាមមានមូលដ្ឋាន គត្តិយុត្តនិងភស្តុតាងប្រវត្តិសាស្ត្រយ៉ាងគ្រប់គ្រាន់ដើម្បីអះអាងនូវអធិបតេយ្យភាព របស់វៀតណាមចំពោះប្រជុំកោះ Truong Sa គឺសមស្របនឹងច្បាប់អន្តរជាតិ។ ដោយ មានអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការចំពោះដែនសមុទ្ររបស់ខ្លួន ដែលត្រូវបានកំណត់អនុលោមតាមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ នោះ វៀតណាមតាំងចិត្ត ព្យាយាមអនុវត្តន៍បណ្ដាវិធានការ ដ៏សមស្របនឹងច្បាប់អន្តរជាតិ ដើម្បីការពារសិទ្ធិស្របច្បាប់និងត្រឹមត្រូវទាំងនោះ។ ការ ដែលនាវារបស់ចិនធ្វើសកម្មភាពនៅក្នុងវិសាលភាពដែនសមុទ្រ Sinh Ton ខាងកើត ចំណុះប្រជុំកោះ Truong Sa របស់វៀតណាម បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើ អធិបតេយ្យភាពរបស់វៀតណាម ក៏ដូចជាបទបញ្ញត្តិនៃ UNCLOS ១៩៨២ ដើរផ្ទុយទៅ នឹងស្មារតីនិងខ្លឹមសារនៃសេចក្ដីថ្លែងការណ៍របស់ភាគីនានានៅសមុទ្រខាងកើត (DOC)។ វៀតណាមតម្រូវឲ្យចិនដកនាវានេសាទចេញពីតំបន់ទឹកពោលខាងលើ ហើយ គោរពអធិបតេយ្យភាពរបស់វៀតណាមផងដែរ”។
គួរជម្រាបបន្ថែមទៀតថា គំនិតផ្ដួចផ្ដើមតម្លាភាពនាវាចរណ៍អាស៊ី (AMTI) ចំណុះ មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) នាពេលថ្មីៗនេះ បានប្រកាស រូបភាពពីផ្កាយរណបកាលពីថ្ងៃទី១៧ ខែតុលា កន្លងទៅ ដែលបង្ហាញឲ្យឃើញ នាវាចំនួនជិត១៥០គ្រឿងរបស់សេនាជនសមុទ្រចិន មានវត្តមានឡើងវិញនៅក្នុងតំបន់ បណ្ដុំថ្មប៉ប្រះទឹក Sinh Ton ចំណុះប្រជុំកោះ Truong Sa របស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ