វៀតណាមត្រៀមខ្លួនជាស្រេច សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកូរ៉េខាងត្បូងក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត

(VOVWORLD) -  វៀតណាមបានជូនដំណឹងដល់ភាគីកូរ៉េខាងត្បូង ដោយត្រៀមខ្លួនជាស្រេច ចែករំលែកនិងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកូរ៉េខាងត្បូងក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត។

នាថ្ងៃទី ២៨ ខែកុម្ភះ ទាក់ទិននឹងការសម្រេច ផ្អាកការលើកលែងទិដ្ឋាការឯកតោភាគី សំរាប់ជនជាតិកូរ៉េខាងត្បូង អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang មានប្រសាសន៍ថា៖

វៀតណាមត្រៀមខ្លួនជាស្រេច សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកូរ៉េខាងត្បូងក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang

“ចំពោះការរីករាលដាលនៃជំងឺឆ្លង Covid-19 នៅទីក្រុង Daegu ខេត្ត Gyeongsangbuk និងទូទាំងប្រទេស នាថ្ងៃទី ២៨ ខែកុម្ភៈ កូរ៉េខាងត្បូង បានបង្កើនការព្រមានអំពីការរាលដាលជំងឺ ដល់កំរិតខ្ពស់បំផុត។ ក្នុងបរិបទនោះ រដ្ឋាភិបាល វៀតណាមបានសម្រេចចិត្ត ផ្អាកការលើកលែងទិដ្ឋាការឯកតោភាគី សម្រាប់ពលរដ្ឋកូរ៉េខាងត្បូង។ ពេលវេលាអនុវត្តន៍ គឺចាប់ពីម៉ោង ០០:០០ ថ្ងៃទី ២៩ ខែកុម្ភៈឆ្នាំ ២០២០។ នេះជាវិធានការបណ្តោះអាសន្ន ដើម្បីបង្ការនិងទប់ស្កាត់ការផ្ទុះនិងរាលដាលជំងឺក្នុងសហគមន៍ ធានាសុវត្ថិភាពនិងសុខភាព សម្រាប់ប្រជាជននៃប្រ ទេសទាំងពីរ។ វៀតណាមបានជូនដំណឹងដល់ភាគីកូរ៉េខាងត្បូង ត្រៀមខ្លួនជាស្រេច ចែករំលែកនិងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយកូរ៉េខាងត្បូងក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ