វៀតណាមត្រៀមខ្លួនជាស្រេចចូលរួមប្រើប្រាស់ប្រភពទឹកទន្លេមេគង្គប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព

(VOVWORLD) - វៀតណាមមានបំណងចង់រួមដៃគ្នាជាមួយបណ្តាប្រទេសនៅតាម ដងទន្លេ ដោយពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីគ្រប់គ្រងការប្រើប្រាស់ប្រភពទឹកទន្លេមេគង្គប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព។
វៀតណាមត្រៀមខ្លួនជាស្រេចចូលរួមប្រើប្រាស់ប្រភពទឹកទន្លេមេគង្គប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមឆ្លើយសំណួររបស់អ្នកយកព័ត៌មាន

នារសៀលថ្ងៃទី ១៤ ខែឧសភា នៅឯសន្និសីទសារព័ត៌មានជាប្រចាំ របស់ក្រសួងការបរទេស ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងការដែល ប្រទេសឡាវកសាងទំនប់វារីអគ្គិសនី ទី៦ - Sanakham នៅលើ ដងទន្លេមេគង្គក្នុងឆ្នាំ ២០២០ នេះ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖

“ជាប្រទេសស្ថិតនៅតំបន់វាលទំនាបមួយ វៀតណាមមានការយកចិត្តទុក ដាក់យ៉ាងខ្លាំង ចំពោះផលប៉ះពាល់ឆ្លងដែននិងជាបន្តបន្ទាប់នៃគម្រោងវារីអគ្គិសនីនៅលើដងទន្លេមេគង្គ។ យើងខ្ញុំបានបញ្ជាក់ម្តងហើយម្តងទៀតថា បណ្តាប្រទេស មានផលប្រយោជន៍ស្របច្បាប់ក្នុងការប្រើប្រាស់ធនធានទឹកទន្លេមេគង្គ សម្រាប់ការអភិវឌ្ឍហើយ ព្រមទាំងមានការទទួលខុសត្រូវ ក្នុងការប្រើប្រាស់ទឹកទន្លេមេគង្គប្រកបដោយនិរន្តរភាពផងដែរ។ ការកសាងសំណង់វារីអគ្គិសនីនៅលើដងទន្លេមេគង្គ គួរតែធានាថា មិនមានផលប៉ះពាល់ជាអវិជ្ជមាន រួមទាំងផលប៉ះពាល់ឆ្លងដែនលើបរិស្ថាន ជីវភាពសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសតាម ដងទន្លេ ជាពិសេស ប្រទេសនៅខ្សែទឹកខាងក្រោម តាមទម្លាប់ច្បាប់អន្តរជាតិ និងគណៈកម្មការទន្លេមេគង្គអន្តរជាតិ។ វៀតណាមមានបំណងចង់រួមដៃគ្នាជាមួយបណ្តាប្រទេសនៅតាមដងទន្លេ ដោយពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីគ្រប់គ្រងការប្រើប្រាស់ប្រភពទឹកទន្លេមេគង្គប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព។ ទន្ទឹមជាមួយគ្នានោះ ធានាបាននូវសុខដុមនីយកម្មនៃផលប្រយោជន៍របស់ប្រទេសតាមដងទន្លេផង និងគ្មានផលប៉ះពាល់អវិជ្ជមានទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនដែលរស់នៅក្នុងតំបន់ផង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ