វៀតណាមថ្កោលទោសការវាយប្រហារសំដៅទៅលើជនស៊ីវិលក្នុងជម្លោះអ៊ីស្រាអែល - ប៉ាឡេស្ទីន

(VOVWORLD) -  នាថ្ងៃទី១៦ខែឧសភា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំជាបន្ទាន់លើកទី៣ក្នុងសប្តាហ៍ស្តីពីភាពតានតឹងកើនឡើងរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។

វៀតណាមថ្កោលទោសការវាយប្រហារសំដៅទៅលើជនស៊ីវិលក្នុងជម្លោះអ៊ីស្រាអែល - ប៉ាឡេស្ទីន - ảnh 1ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ

អញ្ជើញថ្លែងក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីភាពតានតឹងកើនឡើងរវាងអ៊ីស្រាអែលនិងប៉ាឡេទីនដោយមានបរិមាណអ្នកស្លាប់និងរងរបួសកាន់តែកើនឡើង និងអះអាងថាវៀតណាមថ្កោលទោសការវាយប្រហារសំដៅទៅលើជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានអំពាវនាវដល់ភាគីទាំងអស់ឲ្យបញ្ឈប់ភ្លាមមួយរំពិកនូវអំពើហិង្សា និងអត់ធ្មត់មិនធ្វើស្ថានភាពកាន់តែស្មុកស្មាញថែមទៀត។

វៀតណាមស្នើឱ្យគ្រប់ភាគី ជាពិសេសគឺអ៊ីស្រាអែល គោរពច្បាប់មនុស្សធម៌អន្តរជាតិ និងអនុវត្តការអត់ធ្មត់ជាអតិបរមា ដើម្បីកាត់បន្ថយការអន្តរាយដល់ជនស៊ីវិល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ