វៀតណាមថ្កោលទោសយ៉ាងខ្លាំងចំពោះការស្លាប់និងការធ្វើឲ្យរងរបួសជនវៀតណាមស្លូតត្រង់

(VOVWORLD) - ទទួលបានព័ត៌មានអំពីការវាយប្រហារដោយគ្រាប់បែកនៅអេហ្ស៊ីបនាថ្ងៃទី ២៨ ខែធ្នូ ដែលបណ្តាលឲ្យប្រជាជនវៀតណាម ៣ នាក់ត្រូវស្លាប់និង ១២នាក់រងរបួសនោះ  នាថ្ងៃទី ២៩ ខែធ្នូនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានផ្ញើរសេចក្តីចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅទៅកាន់គ្រួសារជនរងគ្រោះ។ 
វៀតណាមថ្កោលទោសយ៉ាងខ្លាំងចំពោះការស្លាប់និងការធ្វើឲ្យរងរបួសជនវៀតណាមស្លូតត្រង់ - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប លោក Tran Thanh Cong កំពុងជួបធ្វើការជាមួយរដ្ឋមន្ត្រីសុខាភិបាល Hala Zayed និងអនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍អេហ្ស៊ីប Rania Al Mashat (រូបថតៈ VOV)

នាយករដ្ឋមន្ត្រីក៏បានអញ្ជើញបញ្ជា ណែនាំដល់អាជ្ញាធរពាក់ព័ន្ធនិងស្ថាន ទូតវៀតណាមប្រចាំនៅអេហ្ស៊ីបឱ្យសម្របសម្រួលជាមួយភាគីអេហ្ស៊ីប ដើម្បីបង្កលក្ខណៈគ្រប់ជ្រុងជ្រោយដើម្បីបំពេញតាមតម្រូវការជួយឧបត្ថម្ភរបស់ក្រុមគ្រួសារជនរងគ្រោះវៀតណាម ផ្តន់ទិដ្ឋាការបន្ទាន់សម្រាប់សាច់ញាតិរបស់អ្នកស្លាប់និងរងរបួស ធ្វើដំណើរទៅកាន់អេហ្ស៊ីបដើម្បីដោះស្រាយសិទ្ធិសម្រាប់ជនរងគ្រោះ។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមមានការខឹងសម្បានិងថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះសកម្មភាពឃាតកម្មនិងធ្វើឲ្យជនវៀតណាមច្រើននាក់រងរបួស និងស្នើរឲ្យភាគី អេហ្ស៊ីបបើកការស៊ើបអង្កេត ស្វែងរកនិងដាក់ទណ្ឌកម្មតាមច្បាប់ជនដែលបណ្តាលការវាយប្រហារភេរវកម្មនេះ។ វៀតណាមបានអំពាវនាវឱ្យរដ្ឋា ភិបាល រួមជាមួយប្រជាជននៃប្រទេសនានា ឲ្យសាមគ្គីគ្នាដើម្បីប្រ ឆាំងនឹងអំពើភេរវកម្ម ដើម្បីកសាងជីវភាពរស់នៅប្រកបដោយសន្តិភាពនិងដើម្បីការធ្វើដំណើរដោយសុវត្ថិភាពសម្រាប់ប្រជាជនស្លូតត្រង់នៅទូទាំងពិភពលោក។ វៀតណាមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង កិច្ច សហប្រតិបត្តិការរបស់រដ្ឋាភិបាលនិងប្រជាជនអេហ្ស៊ីប ក្នុងការជួយឧប ត្ថម្ភ ការព្យាបាលនិងកិច្ចការពារពលរដ្ឋវៀតណាមដែលត្រូវការវាយប្រហារក្នុងហេតុការណ៍នេះ។

វៀតណាមថ្កោលទោសយ៉ាងខ្លាំងចំពោះការស្លាប់និងការធ្វើឲ្យរងរបួសជនវៀតណាមស្លូតត្រង់ - ảnh 2ក្រុមភ្ញៀវទេសចរបានថតរូបអនុស្សាវរីយ៍នៅហ្គីហ្សាសារ៉ាមីដ ពីរបីម៉ោងមុនពេលត្រូវរងការវាយប្រហារ នៅចម្ងាយប្រហែលជា 10 គីឡូម៉ែត្រ

មុននេះក្រោមការដឹកនាំរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស វៀតណាម លោកPham Binh Minh ភ្នាក់ងារពាក់ព័ន្ធនៃក្រសួងការបរទេសនិងស្ថានទូតវៀតណាមប្រចាំនៅប្រទេសអេហ្ស៊ីប បានអនុវត្តយ៉ាងសកម្មរាល់សកម្មភាព ការពារពលរដ្ឋ ដូចជា ទៅសាកសួរសុខទុក្ខ ជនរងគ្រោះ ជួបធ្វើការជាមួយអាជ្ញាធរមូលដ្ឋានរបសប្រទេសសាមី និងធ្វើការជាមួយស្ថានទូតអេហ្ស៊ីបប្រចាំនៅប្រទេសវៀតណាម ដើម្បីសំណូម ពរការសម្របសម្រួលក្នុងការព្យាបាលជនរងគ្រោះក៏ដូចជាសាច់ញាតិជន រងគ្រោះពីវៀតណាមទៅកាន់អេហ្ស៊ីបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ