វៀតណាមថ្កោលទោសអំពើហឹង្សានិងអំពើរំលោភបំពានទាំងអស់តម្រង់ទៅលើជនស៊ីវិល

(VOVWORLD) - នាថ្ងៃទី២២ ឧសភា ក្រុមប្រឹក្សាអ.ស.ប បានរៀបចំសម័យពិភាក្សាបើកចំហថ្នាក់រដ្ឋមន្រ្តីក្រោមប្រធានបទ “ការពារជនស៊ីវិលក្នុងជម្លោះប្រដាប់អាវុធ”។ 
វៀតណាមថ្កោលទោសអំពើហឹង្សានិងអំពើរំលោភបំពានទាំងអស់តម្រង់ទៅលើជនស៊ីវិល - ảnh 1ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំអ.ស.ប (រូបថត៖ TTXVN) 

ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំអ.ស.ប បានសម្ដែងការព្រួយបារម្ភនិងថ្កោលទោសអំពើហឹង្សានិងអំពើរំលោភទាំងអស់ដែលតម្រង់ទៅលើជនស៊ីវិល ប្រឆាំងជំទាស់ការប្រើប្រាស់អាវុធលើសពីការកំណត់ដើម្បីវាយប្រហារទៅលើមូលដ្ឋានស៊ីវិលដូចជាសាលារៀន មន្ទីរពេទ្យនិងទីប្រជុំជន។ ឯកអគ្គរដ្ឋទូត Nguyen Phuong Nga អះអាងថា ប្រទេសនីមួយៗត្រូវមានការទទួលខុសត្រូវក្នុងកិច្ចការពារប្រជាជនរបស់ខ្លួន ហើយដោះស្រាយជម្លោះដោយយុត្តាធិការ ព្រមទាំងអំពាវនាវឲ្យភាគីទាក់ទិនទាំងអស់គោរពច្បាប់មនុស្សធម៌ សិទ្ធិមនុស្សអន្តរជាតិ និងសេចក្ដីសម្រេចចិត្តពាក់ព័ន្ធនានារបស់ក្រុមប្រឹក្សាអ.ស.ប ក៏ដូចជាគោរពយ៉ាងពេញលេញនូវអធិបតេយ្យភាព បូរណភាពដែនដី និងឯករាជ្យនយោបាយនៃប្រទេសនីមួយៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ