វៀតណាម-ថៃពិភាក្សាអំពីទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីនិងបញ្ហា នានាដែលមានការយកចិត្តទុកដាក់ដូចគ្នា

(VOVWORLD) - ក្នុងគោលដៅបន្តអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រកម្រិត ខ្ពស់វៀតណាម-ថៃឲ្យកាន់តែស៊ីជម្រៅនិងជាក់ស្ដែងថែមទៀតនាពេលខាង មុខ ភាគីទាំងពីរបានឯកភាពលើការបង្កើនដំណើរទស្សនកិច្ចទៅវិញទៅមក ជំនួបប្រាស្រ័យជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់នៅពេលវេលាដ៏សមស្រប សហ ការរៀបចំឲ្យបានល្អនូវសកម្មភាពរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនង ការទូតវៀតណាម-ថៃនាឆ្នាំ២០២១ ព្រមទាំងរក្សានិងពង្រីកប្រសិទ្ធភាពនូវ យន្តការសហប្រតិបត្តិការទ្វេភាគីផងដែរ។
វៀតណាម-ថៃពិភាក្សាអំពីទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីនិងបញ្ហា នានាដែលមានការយកចិត្តទុកដាក់ដូចគ្នា - ảnh 1 គណៈប្រតិភូវៀតណាមចូលរួមជំនួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ។ (រូបថត៖ VGP)

នារសៀលថ្ងៃទី៣ កញ្ញា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស វៀតណាមលោក Pham Binh Minh បានអញ្ជើញជួបពិភាក្សាការងារតាម ប្រព័ន្ធវីដេអូជាមួយឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសថៃលោក Don Pramudwinai អំពីទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហា អន្តរជាតិនិងតំបន់នានាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។

ក្នុងគោលដៅបន្តអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រកម្រិត ខ្ពស់វៀតណាម-ថៃឲ្យកាន់តែស៊ីជម្រៅនិងជាក់ស្ដែងថែមទៀតនាពេលខាង មុខ ភាគីទាំងពីរបានឯកភាពលើការបង្កើនដំណើរទស្សនកិច្ចទៅវិញទៅមក ជំនួបប្រាស្រ័យជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់នៅពេលវេលាដ៏សមស្រប សហ ការរៀបចំឲ្យបានល្អនូវសកម្មភាពរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនង ការទូតវៀតណាម-ថៃនាឆ្នាំ២០២១ ព្រមទាំងរក្សានិងពង្រីកប្រសិទ្ធភាពនូវ យន្តការសហប្រតិបត្តិការទ្វេភាគីផងដែរ។

ភាគីទាំងពីរក៏បានឯកភាពគ្នា នឹងខិតខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជ កម្មទ្វេភាគីឡើងដល់ទៅ ២០ពាន់លានដុល្លាអាមេរិកក្នុងមួយឆ្នាំដូចនឹង គោលដៅដែលបានដាក់ចេញ ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការលើ វិស័យសំខាន់ផ្សេងៗទៀតដូចជាអប់រំបណ្ដុះបណ្ដាល ទេសចរណ៍ វប្បធម៌ និងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជនទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ