វៀតណាមទាក់ទាញការវិនិយោគពីបរទេស ដើម្បីកសាងអនាគតប្រកបដោយចីរភាព

(VOVWORLD) - គេហទំព័ររបស់អង់គ្លេស internationalbanker.com ទើបតែបានចុះផ្សាយអត្ថបទវាយតម្លៃថា វៀតណាមទាក់ទាញការវិនិយោគបរទេសដើម្បីកសាងអនាគតប្រកបដោយនិរន្តរភាព។
វៀតណាមទាក់ទាញការវិនិយោគពីបរទេស ដើម្បីកសាងអនាគតប្រកបដោយចីរភាព - ảnh 1ពិធីបើកការដ្ឋានសាងសង់គម្រោងតម្លៃ ១,៣  ពាន់លានដុល្លាររបស់ក្រុមហ៊ុន LEGO Group នៅទីក្រុង Binh Duong (រូបថត៖ Chi Tuong/TTXVN)

ខ្លឹមសារនៃអត្ថបទបានលើកច្បាស់ថា៖ ចាប់តាំងពីឆ្នាំ ១៩៩៤ មក វៀតណាមបានអភិវឌ្ឍន៍ដោយផ្តោតជាពិសេសលើឱសថ ទំនិញប្រើប្រាស់រហ័ស (FMCG) រថយន្ត និងបានកែលម្អចំណាត់ថ្នាក់របស់ខ្លួនជាបណ្តើរៗក្នុងវិស័យទាក់ទាញការវិនិយោគពីបរទេសតាមទីផ្សារដូចជា ជប៉ុន កូរ៉េខាងតត្បូង ចិន ឬអាមេរិក។ វៀតណាមក៏កំពុងសម្លឹងរកការងាកចេញពីឧស្សាហកម្មធុនធ្ងន់ ហើយក្លាយជាជម្រើសកាន់តែច្រើនជាងក្នុងការទាក់ទាញការវិនិយោគក្នុងវិស័យទាំងនេះ។ ដោយឈរលើជំហររបស់ខ្លួនជាមជ្ឈមណ្ឌលផលិតកម្មសម្រាប់ម៉ាកយីហោពិភពលោក វៀតណាមកំពុងជំរុញការអភិវឌ្ឍបច្ចេកវិទ្យា រួមទាំងឧស្សាហកម្មបច្ចេកទេសជាច្រើនទៀត។

អត្ថបទក៏បានអះអាងដែរថា រដ្ឋាភិបាលវៀតណាមបានខិតខំប្រឹងប្រែងរួមគ្នាដើម្បីទាក់ទាញការវិនិយោគតាមរយៈវិធានការលើកទឹកចិត្តជាច្រើន ដោយមានបណ្តាញតភ្ជាប់អន្តរជាតិដ៏ល្អ។ វៀតណាមក៏កំពុងផ្លាស់ប្តូរទៅកាន់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពជាមួយនឹងការប្តេជ្ញាចិត្ត ESG (បរិស្ថាន-សង្គម-អភិបាលកិច្ច) ខណៈពេលដែលអនុវត្តស្តង់ដារនិរន្តរភាពឆ្លងកាត់ព្រំដែនតាមរយៈខ្សែសង្វាក់ផ្គត់ផ្គង់។ ស្របតាមនិន្នាការទូទៅ វៀតណាមកំពុងបង្កើនស្តង់ដារ ESG របស់ខ្លួន ដើម្បីរក្សាទំនាក់ទំនងពាណិជ្ជកម្មដ៏មានតម្លៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ