វៀតណាមទទួលតំណែងជាប្រធាន សមាគមសហគ្រិនវ័យក្មេងអាស៊ាន

(VOVWORLD) -ក្នុងនាមជាប្រធាន សមាគមសហគ្រិនវ័យក្មេងអាស៊ាន ឆ្នាំ ២០២០ នោះ សមាគមន៍សហគ្រិនវ័យក្មេងវៀតណាមប្តេជ្ញាចិត្តនឹងសម្រេចឲ្យបានផែនការធ្វើសកម្មភាពរបស់ សមាគមន៍សហគ្រិនវ័យក្មេង វៀតណាម ដែលត្រូវបានថ្នាក់ដឹកនាំ សមាគមន៍សហគ្រិនវ័យក្មេងអាស៊ានឯកភាពគ្នានៅក្នុងសន្និសីទនេះ។
វៀតណាមទទួលតំណែងជាប្រធាន សមាគមសហគ្រិនវ័យក្មេងអាស៊ាន - ảnh 1(រូបថត៖ nhandan.com.vn)

នាថ្ងៃទី ៣ ខែកញ្ញា នៅក្នុងកិច្ចប្រជុំសហគ្រិនវ័យក្មេងអាស៊ាន ដែលបានប្រព្រឹត្តិទៅនៅប្រទេសថៃនោះ ប្រធានសមាគមសហគ្រិនវ័យក្មេងអាស៊ានឆ្នាំ ២០១៩ បានប្រគល់តំណែងប្រធាន សមាគមសហគ្រិនវ័យក្មេងអាស៊ានជូនលោក Dang Hong Anh ដែលជាប្រធានសមាគមន៍សហគ្រិនវ័យក្មេង វៀតណាម។

អញ្ជើញថ្លែងនៅទីនេះលោក Dang Hong Anh បានអះអាងថា ក្នុងនាមជាប្រធាន សមាគមសហគ្រិនវ័យក្មេងអាស៊ាន ឆ្នាំ ២០២០ នោះ សមាគមន៍សហគ្រិនវ័យក្មេងវៀតណាមប្តេជ្ញាចិត្តនឹងសម្រេចឲ្យបានផែនការធ្វើសកម្មភាពរបស់ សមាគមន៍សហគ្រិនវ័យក្មេង វៀតណាម ដែលត្រូវបានថ្នាក់ដឹកនាំ សមាគមន៍សហគ្រិនវ័យក្មេងអាស៊ានឯកភាពគ្នានៅក្នុងសន្និសីទនេះ។ ទន្ទឹមនឹងនេះ បង្កើតការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការរវាងសហគ្រិនវ័យក្មេងនៃបណ្ដាប្រទេសអាស៊ាន ដើម្បីអាស៊ានមួយកាន់តែអភិវឌ្ឍន៍ប្រកបដោយវិបុលភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ